Bologna បណ្តេញ​គ្រូបង្វឹក​ដែល​ដឹកនាំ​ក្លិប​ធ្លាក់​ដល់​បាត​តារាង

Bologna ជា​ក្លិប​នៅ​បាត​តារាង​ក្នុង​ក្របខ័ណ្ឌ Calcio Serie A អីុតា​លី នា​ពេល​បច្ចុប្បន្ន បាន​សម្រេច​បណ្ដេញ​លោក​ដេ​លី​យ៉ូ រ៉ូ​ស​ស៊ី ពី​គ្រូបង្វឹក កាលពី​ថ្ងៃ​ទី​២៨ តុលា ក្រោយ​ពី​ដឹកនាំ​ក្លិប​ប្រកួត​ចាញ់​ក្លិប​Inter Milan ០-១ ​ក្នុង​ទឹកដី​កាលពី​ថ្ងៃ​ទី​២៧ តុលា ។

Bologna ក្នុង​រដូវ​កាល​នេះ​ប្រកួត​១០​លើក ឈ្នះ​២​លើក ចាញ់​៨​លើក មាន​៦​ពិន្ទុ ស្ថិត​នៅ​លំដាប់​ទី​១៨​នៃ​តារាង​ប្រកួត ។ បញ្ហា​នេះ​បាន​តម្រូវ​ឱ្យ​ប្រធាន​ក្លិប​ផ្លាស់​ប្តូរ​គ្រូបង្វឹក​ដើម្បី​លើក​ស្ទួយ​ក្លិប​ឱ្យ​ល្អ​ប្រសើរ​ជាង​នេះ ។ លោក​ដេ​លី​យ៉ូ រ៉ូ​ស​ស៊ី គឺជា​គ្រូបង្វឹក​ទី​២​ដែល​បានការ​ងារ​នៅ Calcio Serie A ក្នុង​រដូវ​កាល​នេះ​បន្ត​ពី​លោក​ហ្វា​ប្រ៊ី​ស៊ី​យ៉ូ កា​ស្តូ​រី គ្រូបង្វឹក​ក្លិប​Carpi ដែល​ត្រូវ​បណ្ដេញចេញ​កាលពី​ខែ​មុន ៕