លោក PAUL RYAN ក្លាយជា​ប្រធាន​ថ្មី​នៃ​សភា​អា​មេ​រិ​ក

អ្នក​សាធារណរដ្ឋ លោក PAUL RYAN សមាជិក​សភា​រដ្ឋ​វី​ស្កុន​ស៊ី​ន កាលពី​ថ្ងៃ​ទី​២៩ តុលា បាន​ក្លាយទៅជា​ប្រធាន​ទី​២៦​របស់​សភា​អា​មេ​រិ​ក ខណៈ​ពេល​គណបក្ស​របស់​លោក​កំពុង​ជួប​ប្រទះ​នឹង​ការ​បែកបាក់​គ្នា​ខ្លាំង ។

ទោះបី​យ៉ាងណា ផ្ទុយ​ពី​ប្រធាន​សភា​មុន លោក JOHN BOEHNER ដែល​ទទួល​សំឡេង​គាំទ្រ​ច្រើន​បំផុត​ក្នុង​សភា​គ្របដណ្តប់​ដោយ​ពួក​សាធារណរដ្ឋ ការ​ឡើង​កាន់​តំណែង​ប្រធាន​សភា​របស់​លោក RYAN ជា​សមាជិក​សភា​៩​លើក​ហើយ ពុំ​មែន​ជា​លទ្ធផល​នៃ​ជ័យជម្នះ​លើសលុប​ក្នុង​ការ​បោះ​ឆ្នោត​មួយ​ឡើយ ។ លោក​ត្រូវ​ជាប់​ដោយសារ​តែ​គណបក្ស​សាធារណរដ្ឋ​មាន​កៅអី​២៤៧ ក្នុង​ចំណោម​កៅអី​ទាំង​៤,៣៥​របស់​សភា​ប៉ុណ្ណោះ​។

ដើម្បី​ជាប់​ជា​ប្រធាន​សភា បេក្ខជន​មួយ​រូប​ត្រូវ​ទទួល​បាន​សំឡេង​គាំទ្រ​យ៉ាងតិច​បំផុត​២១៨​សំឡេង ។ ក្នុង​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​២៩ តុលា លោក RYAN ទទួល​បាន​២៣៦​សំឡេង ៕