ប៉ា​គី​ស្ថាន ៖ តុល្យការ​នៃ​ជន​រង​គ្រោះ​ដោយ​ការ​រញ្ជួយ​ដី​អ្នក​ស្លាប់​ឡើង​ដល់​272​នាក់

អាជ្ញាធរ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ប៉ា​គី​ស្ថាន​ប្រកាស​កាលពី​ថ្ងៃ​ទី​២៩ តុលា ថា តុល្យការ​នៃ​ជន​រង​គ្រោះ​ដោយសារ​ការ​រញ្ជួយ​ដី​កម្លាំង​៧,៥​រី​ស្ទ័​រ ដែល​វាយប្រហារ​ប្រទេស​ប៉ា​គី​ស្ថាន​កាលពី​ថ្ងៃ​ទី​២៦ តុលា កន្លង​មកនេះ អ្នក​ស្លាប់​ឡើង​ដល់​២៧២​នាក់ ។

យោង​តាម​អាជ្ញាធរ​ប្រទេស​នេះ​ថា មនុស្ស​យ៉ាងតិច​២.១២៣​នាក់​រង​របួស ហើយ​ផ្ទះ​២៥.៣៦៤​ខ្នង រង​ការ​បំផ្លាញ​ដោយ​ការ​រញ្ជួយ​ដី ។ មនុស្ស​២២៥​នាក់​ស្លាប់​នៅ​ខេត្ត KHYBER PARKHTUNKHWA ភាព​ពាយ័ព្យ​ប្រទេស ២០​នាក់​ស្លាប់​នៅ​តំបន់​កុលសម្ព័ន្ធ​នានា​ក្នុង​ភាគ​ពាយ័ព្យ ១០​នាក់​ស្លាប់ នៅ GILGIT BALTISTAN ៥​នាក់​ស្លាប់​នៅ​ខេត្ត PUNJAB និង​២​នាក់​ស្លាប់​នៅ​តំបន់​កា​ស្មៀ​រ​ប៉ា​គី​ស្ថាន ។

ភ្លាម​ៗ​ក្រោយ​ការ​រញ្ជួយ​ដី កងទ័ព​ប៉ា​គី​ស្ថាន និង​បណ្តា​ស្ថាប័ន​ជួយ​សង្គ្រោះ​ស៊ី​វិល ក៏​ដូច​ជា​អឌ្ឍចន្ទ​ក្រហម​ប៉ា​គី​ស្ថាន​បាន​ធ្វើ​ប្រតិបត្តិការ​ក្នុង​តំបន់​រង​ការ​ប៉ះពាល់ ហើយ​ជួយ​បញ្ជូន​អ្នក​របួស ៕