ប៉ូលិស​ស្រី​ចូល​ឃាត់​ក្មេង​ៗ​កុំ​ឲ្យ​​​វាយ​គ្នា ចុង​ក្រោយ​​បញ្ចប់​ដោយ​ក្បាច់​រាំ​មិន​ធម្មតា


ប៉ូលិស​ស្រី​ចូល​ឃាត់​ក្មេង​ៗ​កុំ​ឲ្យ​​​វាយ​គ្នា ចុង​ក្រោយ​​បញ្ចប់​ដោយ​ក្បាច់​រាំ​មិន​ធម្មតា

ប៉ូលិស​ស្រី​ក្រុង​វ៉ាស៊ីនតោន ឌី​ស៊ី​ បាន​ធ្វើ​ឲ្យ​សារព័ត៌មាន​​ជា​ច្រើន​ចាប់​អារម្មណ៍ ក្រោយ​ពេល​បង្ហាញ​ក្បាច់​រាំ​​មួយ​​​ចំនួន​​​​ប្រកួត​ជា​មួយ​ក្មេង​ស្រី​ជំទង់​ម្នាក់។

 

ប៉ូលិស​ស្រី​ចូល​ឃាត់​ក្មេង​ៗ​កុំ​ឲ្យ​​​វាយ​គ្នា ចុង​ក្រោយ​​បញ្ចប់​ដោយ​ក្បាច់​រាំ​មិន​ធម្មតា
 

​ហេតុការណ៍​នេះ​ បាន​កើត​ឡើង​នៅ​​សួន​មួយ​នៃ​ផ្លូវ K Street ក្នុង​​ក្រុង​​​​វ៉ាស៊ីនតោន ឌី​ស៊ី។ បើ​តាម​សារព័ត៌មាន NBC Washington ​បាន​ឲ្យ​ដឹង​ថា​ ប៉ូលិស​​ស្រី​​​(បដិសេធ​មិន​ប្រាប់​ឈ្មោះ) ​បាន​ចូល​ទៅ​​ឃាត់​ក្មេង​ស្រី​​ជំទង់​វ័យ​១៧​ឆ្នាំ​ម្នាក់​ឈ្មោះ ​Aaliya Taylor ដែល​កំពុង​រក​រឿង​ឈ្លោះ​ប្រកែក​គ្នា​ជា​មួយ​ក្មេង​ស្រី​ម្នាក់​ទៀត។ ប៉ូលិស​ស្រី​បាន​​ចូល​ឃាត់​ពួក​គេ​មិន​ឈ្មោះ​គ្នា និង​ឲ្យ​ពួក​គេ​ត្រលប់​ទៅ​ផ្ទះ ប៉ុន្តែ​​ភ្លាម​នោះ​​ក្មេង​ស្រី Aaliya ស្រាប់​តែ​បញ្ចេញ​ក្បាច់​រាំ​ តាម​លំនាំ​បទ Watch Me (Whip/Nae Nae) របស់​តារា​ចម្រៀង​ហ៊ិបហប​អាម៉េរិកាំង​​ Silentó ។

 

ក្រោយ​មក​ប៉ូលិស​ស្រី​បាន​ប្រាប់​ទៅ Aaliya ថា​ខ្លួន​អាច​រាំ​ល្អ​ជាង​នេះ​ទៀត។ ក្រោយ​មក​​ទាំង​ពីរ​នាក់​ក៏​បាន​បញ្ចេញ​ក្បាច់​រាំ​ដាក់​គ្នា​តែ​ម្ដង។ ចំពោះ​ Aaliya បាន​និយាយ​ថា​នាង​ភ្ញាក់​ផ្អើល​មែន​ទែន​ពេល​ប៉ូលិស​​រាំ​ឡូយ​បែប​នេះ ហើយ​នាង​ក៏​បាន​សរសើរ​ដល់​ប៉ូលិស​ស្រី​ដែល​រាំ​លេង​ជា​មួយ​នាង​បើ​ទោះ​ជា​ ប៉ូលិស​ស្រី​មិន​សូវ​ជា​រាំ​ឲ្យ​អស់​ក្បាច់​នោះ។

 

ក្រោយ​មក​​គេ​​បាន​បង្ហោះ​វីដេអូ​ដែល​ថត​បាន​ទៅ​​ក្នុង​បណ្ដាញ​អ៊ីនធឺណិត និង​មាន​អ្នក​ទស្សនា​ជាង​​៦​សែន​នាក់៕

ចុចអាន៖ ប៉ូលិស​នៅ​ហ្វីលីពីន​សម្រួល​ចរាចរណ៍​តាម​បទ​ចម្រៀង​​កំពុង​ល្បី​ខ្លាំង

ចុចអាន៖ មើល​សាច់ដុំ​ប៉ូលិស​ចិន ទើប​ដឹង​ថា​គេ​ហាត់​ដល់​កម្រិត​ណា

 

ប្រែ​សម្រួល៖ មាន រតនា
ប្រភព៖ nbcwashington