វិធី​សាស្រ្ត​ក្នុង​ការ Block ចោល​ហ្គេម​ណា​មួយ កុំ​អោយ​គេ​ផ្ញើរ​ Requests មក​កាន់​គណនី Facebook យើង

ប្រហែលជាមានប្រិយមិត្តជាច្រើន កំពុងតែធុញទ្រាន់នឹង ការផ្ញើរ Requests អោយយើងចូលទៅលើងហ្គេមណាមួយក្នុង Facebook ហើយផ្ញើរមកជារឿយៗ និង លោត Notifications ជារៀងរាល់ថ្ងៃ ក្នុងនោះរួមមានហ្គេមល្បីៗ ដូចជា Candy Crush ឬ Pirate King ជាដើម។

វិធី​សាស្រ្ត​ក្នុង​ការ Block ចោល​ហ្គេម​ណា​មួយ កុំ​អោយ​គេ​ផ្ញើរ​ Requests មក​កាន់​គណនី Facebook យើង

ប្រសិនបើអ្នកអត់ធ្មត់នឹង Notifications ដែលមិត្តភក្តិរបស់អ្នកផ្ញើរមកជារឿយៗ លែងបាន អ្នកអាច Block ហ្គេមនោះចោលតែម្តង ព្រោះក្នុងមុខងារ Block របស់ Facebook វាមានសម្រាប់ Block សព្វបែបយ៉ាង រួមទាំង Block ចោលកម្មវិធី ឬ ហ្គេមមានក្នុង Facebook ទៀតផង ក្រោយពេលដែលអ្នក Block ហើយសូម្បីតែហ្គេមក៏អ្នកមិនអាចឃើញដែរ ហើយគ្មានការរំខានពីអ្នកដទៃទៀតឡើយ។

វិធី​សាស្រ្ត​ក្នុង​ការ Block ចោល​ហ្គេម​ណា​មួយ កុំ​អោយ​គេ​ផ្ញើរ​ Requests មក​កាន់​គណនី Facebook យើង

ដើម្បី Block ចោលបានអ្នកគ្រាន់តែចូលទៅកាន់ គេហទំព័រ Facebook ហើយបើកមុខងារ Settings > Blocking ហើយ អូសមកក្រោម មើលត្រង់ចំនុច Block Apps នឹង វាយឈ្មោះ កម្មវិធី ឬ ហ្គេម ដែលអ្នកធុញទ្រាន់មិនចង់ឃើញ មិនចង់ទទួលបានសារដំណឹងផ្ញើពីនរណាម្នាក់មកទៀត ជាការស្រេច ដូចរូបភាពខាងលើ។

  • ដោយ: Meng
  • 2:55 PM, 30 October
  • ប្រភព: Facebook
  • Tag: ចំណេះដឹងទូទៅ