Selena Gomez សង្ឃឹម​ថ្ងៃ​ណាមួយ​អាច​ចូល​រោងការ​ជាមួយ Justin Bieber

Selena Gomez សង្ឃឹម​ថ្ងៃ​ណាមួយ​អាច​ចូល​រោងការ​ជាមួយ Justin Bieber

​ត្បិត​តែ​ស្នេហា​តារា​វ័យ​ក្មេង​ទាំង​ពីរ​ Selena Gomez និង​Justin Bieberបាន​បញ្ចប់​ជាង​១​ឆ្នាំ​ ប៉ុន្តែ​​នាង​ជឿជាក់​ថា​ថ្ងៃ​ណា​មួយ​នឹង​បាន​រៀប​ការ​ជាមួយ ​Justin។ នេះ​តាម​ការ​ឲ្យ​ដឹង​ពី​ប្រភព​ជិត​ស្និទ្ធ​មួយ​​ដែល​បាន​​ប្រាប់​ទស្សនាវដ្ដី OK ។ ​

 

Selena Gomez សង្ឃឹម​ថ្ងៃ​ណាមួយ​អាច​ចូល​រោងការ​ជាមួយ Justin Bieber

 

ប្រភព​ខាង​លើ​​បាន​បង្ហាញ​ឲ្យ​ដឹង​ថា​តារា​ស្រី​វ័យ​២៣​ឆ្នាំ​​មិន​ទាន់​កាត់ចិត្ត​ពី Bieber ទាំង​ស្រុង​នោះ​ទេ ហើយ​ថែម​ទាំង​សង្ឃឹម​ថ្ងៃ​ណា​មួយ​ពួក​គេ​នៅ​តែ​​អាច​កាន់​ដៃ​គ្នា​​ចូល​រោងការ​​ជាមួយ​គ្នា​​ទៀត​ផង។

 

​ប្រភពបាន​​ទម្លាយថា៖ “Selena បាន​និយាយ​ដោយ​ចំហ​ថា Justinគឺ​ជា​​ស្នេហា​​តែ​មួយ​គត់​សម្រាប់​​ជីវិត​របស់​នាង អ្វី​ដែល​សំខាន់​គឺនាង​គ្រាន់​តែ​ចង់​រង់​ចាំ​ឲ្យ​គេ​មាន​គំនិត​​ចាស់​ទុំ​​ជាង​នេះ​បន្តិច មុន​ពួក​គេ​ត្រូវ​រ៉ូវ​គ្នា​វិញ។ Selena ពិត​ជា​ចង់​​រៀបការ​ជាមួយ​ ​Justin ​និង​ចង់​​ចំណាយ​ពេល​​រស់​នៅ​ជាមួយ​គេ​​មួយ​ជីវិត ដូច្នេះ​​គ្មាន​បុរស​ណា​ម្នាក់​អាច​​មក​ជំនួស​កន្លែង​ Justin បាន​ទេ”។

 

Justin និងSelena ធ្លាប់​និយាយ​ពី​រឿង​ស្នេហា​របស់​ពួក​គេ​ជា​ច្រើន​ដង​មក​ហើយ​នា​ពេល​កន្លងទៅ។ ប៉ុន្តែ​នៅ​ពេល​ថ្មី​នេះ​អ្នក​ទាំង​ពីរ​បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​​បន្ទាប់​ពី​ចេញ​បទ​ចម្រៀង​ជាមួយ​គ្នា​​ដែល​មាន​ចំណង​ជើង​ថា “Strong”៕

 

Selena Gomez សង្ឃឹម​ថ្ងៃ​ណាមួយ​អាច​ចូល​រោងការ​ជាមួយ Justin Bieber

 

ចុចអាន៖ស្ងាត់​ៗ​ Justin និង Selena ចេញ​ចម្រៀង​ឆ្លងឆ្លើយ​មួយ​បទ ឲ្យ​អ្នក​គាំទ្រ​ភ្ញាក់ផ្អើល

 

ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ cambio