ទើបចេញពីគុក ដោយសារ រឿងប្លន់មិន រៀងចាល ដើរប្លន់ម្ដងទៀត ត្រូវជាប់ខ្នោះ

ភ្នំពេញ ៖ មុខសញ្ញាប្លន់ប្រដាប់អាវុធម្នាក់ ដែលត្រូវបានតុលាការដោះលែង កាលពី ពេលថ្មីៗនេះ ពាក់ព័ន្ធករណីប្លន់ ស្រាប់តែមិន រៀងចាលបានបន្ដនាំបក្ខពួក ដើរប្រព្រឹត្ដបទ ល្មើសមួយនេះ រហូតសមត្ថកិច្ចឈានទៅដល់ ការបង្ក្រាបនិង ចាប់ខ្លួនបញ្ជូនទៅកាន់តុលា ការ ដើម្បីចាត់ការបន្ដតាមផ្លូវច្បាប់ នៅ រសៀលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ ។

ជនសង្ស័យរូបនេះ ត្រូវបានកម្លាំងនគរ បាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោម ការបញ្ជាផ្ទាល់ពីលោកឧត្ដមសេនីយ៍ស្នងការ បានបើកការស្រាវជ្រាវ ហើយឈានទៅដល់ ការចាប់ខ្លួនកាលពី វេលាម៉ោង២និង៣០នាទី រសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥បន្ទាប់ ពីជននេះនិងបក្ខពួកបានជិះម៉ូតូប្លន់កាលពី វេលាម៉ោង១និង១០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២ ខែតុលា ឆ្នាំ២០១៥ ស្ថិត នៅចំណុចផ្លូវដីថ្មី ភូមិទួលពង្រ សង្កាត់ចោម ចៅ ខណ្ឌពោធិ៍សែនជ័យ ។

មន្ដ្រីនគរបាលការិយាល័យព្រហ្មទណ្ឌ កម្រិតធ្ងន់ បានបញ្ជាក់ថា ការឃាត់ខ្លួនជន សង្ស័យរូបនេះ ដែលមានឈ្មោះសឿង សុភក្ដ្រ ហៅសឿម ពែក អាយុ២៨ឆ្នាំ មុខរបរមិន ពិតប្រាកដ ស្នាក់នៅផ្ទះជួល ម្ដុំវត្ដគោក បញ្ជាន់ សង្កាត់ចោមចៅ បានធ្វើឡើងនៅ ខាងក្រោយវិទ្យាល័យជាស៊ីមសាមគ្គី សង្កាត់ បឹងសាឡាង ខណ្ឌទួលគោក ដោយដកហូត ម៉ូតូមួយគ្រឿង ម៉ាកសេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខក្លែងក្លាយ ភ្នំពេញ 1CI-2880 ដែលកែចេញពីស្លាកលេខពិត ភ្នំពេញ 1CI2380 ។

ម៉ូតូមួយគ្រឿងនេះ គឺជារបស់ជនរងគ្រោះ ក្នុងអំពើប្លន់ កាលពីយប់ជ្រៅថ្ងៃទី០២ ខែ តុលា នៅសង្កាត់ ចោមចៅ ព្រមទាំងដកហូត ដែកសម្រាប់កាច់សោកម៉ូតូមួយផងដែរ ។

តាមការបញ្ជាក់ពីមន្ដ្រីនគរបាលដដែល ជនសង្ស័យរូបនេះ ធ្លាប់ជាប់ពន្ធនាគាររយៈ ពេល៣ឆ្នាំកន្លង មកហើយ ក្រោមបទចោទ ប្រកាន់ក្នុងអំពើប្លន់ ដោយត្រូវបង្ក្រាបបាន ដោយកម្លាំងនគរបាល ខណ្ឌទួលគោក ប៉ុន្ដែ ត្រូវបានតុលាការ ដោះលែងឱ្យចេញពីពន្ធ នាគារមកវិញ នៅថ្ងៃទី២ ខែឧសភា ឆ្នាំ ២០១៥កន្លងទៅថ្មីៗនេះ ។

សូមបញ្ជាក់ថា មួយរយៈពេលចុងក្រោយ នេះ ជាពិសេសនៅពេលយប់ ករណីប្លន់ប្រ ដាប់អាវុធ ហាក់បី ដូចជាមានការកើនឡើង គួរឱ្យកត់សម្គាល់ក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ ដែលធ្វើឱ្យអ្នកធ្វើ ដំណើរមាន ការភ័យ ខ្លាច ប៉ុន្ដែជនល្មើសខ្លះក៏ត្រូវបានកម្លាំងសមត្ថកិច្ច តាមចាប់ខ្លួនបានដោយជោគជ័យ រីឯខ្លះ ទៀតបន្ដមានសេរីភាពនៅឡើយ ។

ទើបចេញពីគុក ដោយសារ រឿងប្លន់មិន រៀងចាល ដើរប្លន់ម្ដងទៀត ត្រូវជាប់ខ្នោះ

ទើបចេញពីគុក ដោយសារ រឿងប្លន់មិន រៀងចាល ដើរប្លន់ម្ដងទៀត ត្រូវជាប់ខ្នោះ

ទើបចេញពីគុក ដោយសារ រឿងប្លន់មិន រៀងចាល ដើរប្លន់ម្ដងទៀត ត្រូវជាប់ខ្នោះ