ក្រសួងពាណិជ្ជកម្ម នឹងផ្សព្វផ្សាយ លទ្ធផលការ ចុះបញ្ជីពាណិជ្ជកម្ម ២វិច្ឆិកា

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្មកម្ពុជា នឹងរៀបចំសិក្ខាសាលា ផ្សព្វផ្សាយអំពីលទ្ធផល នៃកំណែទម្រង់ ការចុះបញ្ជី ពាណិជ្ជកម្ម ម៉ាក និងចុះបញ្ជីពន្ធដារ នៅដើមខែវិច្ឆិកា ខាងមុខ។

យោងតាមសេចក្ដីជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា សិក្ខាសាលានេះមានគោលបំណង ផ្សព្វផ្សាយ អំពីលទ្ធផល នៃកំណែទម្រង់ ការចុះបញ្ជីពាណិជ្ជកម្ម ម៉ាក និងចុះបញ្ជីពន្ធដារ ដើម្បីផ្សព្វផ្សាយឲ្យបាន ទូលំទូលាយអំពីការងារកំណែទម្រង់ ស្របតាមគោលនយោបាយ រាជរដ្ឋាភិបាល សម្រួលដល់ការធ្វើធុរកិច្ចជូន វិនិយោគិនក្នុងស្រុក និងបរទេសអាចយល់ដឹង ពីបរិយាកាសវិនិយោគ និងអាជីវកម្ម ក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន។

កម្មវិធីនេះនឹងមានការចូលរួមពីវាគ្មិនដែលជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ពី ក្រសួងពាណិជ្ជកម្ម និងអគ្គនាយកដ្ឋាន ពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ការងារ ដល់សិក្ខាកាមដែល នឹងចូលរួម៕

ក្រសួងពាណិជ្ជកម្ម នឹងផ្សព្វផ្សាយ លទ្ធផលការ ចុះបញ្ជីពាណិជ្ជកម្ម ២វិច្ឆិកា