ចាប់ខ្លួនបុរសម្នាក់ តាមដីកាតុលាការ ពីបទ ឃាតកម្ម គិតទុកជាមុន

បាត់ដំបង ៖ កាលពីវេលាម៉ោង ១២និង១៥នាទី ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ស្នងការដ្ឋានគរបាលខេត្តបន្ទាយមានជ័យ បានសហការជាមួយ កម្លាំងនគរបាល ផ្នែកអនុវត្ត ដីកា នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងកម្លាំងនគរបាល នៃអធិការដ្ឋាន ស្រុកកំរៀង បានចុះអនុវត្តដីកា បង្គាប់ឲ្យចាប់ខ្លួនលេខ ៣៤៣ ដចខ. ចុះថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៥ ចេញដោយចៅក្រម សាលាដំបូង ខេត្ត បន្ទាយមានជ័យ និងតាមបញ្ជា របស់ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តបាត់ដំបង លោក  នួន សាន បានចាប់ខ្លួន បុរសវ័យចំណាស់ម្នាក់ កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ មានឈ្មោះ ទួន ដួន ភេទប្រុស អាយុ៧០ឆ្នាំ ដោយ សព្វថ្ងៃ ជនជាប់ចោទខាងលើ បានមកស្នាក់នៅ ភូមិកំប៉្រង ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង ពីបទ មនុស្ស ឃាត គិតទុកជាមុន ដែលបានប្រពឹត្ត កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ១៩៩៥ កន្លងទៅ ជនជាប់ចោទខាងលើ បាន សម្លាប់មនុស្សដោយចេតនា គិតទុកជាមុន នៅភូមិបារាយ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

បច្ចុប្បន្នជនជាប់ចោទខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចខេត្តបាត់ដំបង ប្រគល់ខ្លួន ទៅឱ្យសមត្ថកិច្ចខេត្តបន្ទាយ មានជ័យ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕

ចាប់ខ្លួនបុរសម្នាក់ តាមដីកាតុលាការ ពីបទ ឃាតកម្ម គិតទុកជាមុន

ចាប់ខ្លួនបុរសម្នាក់ តាមដីកាតុលាការ ពីបទ ឃាតកម្ម គិតទុកជាមុន