តោះ! មកមើលតម្លៃ និងសមត្ថភាពដ៏អស្ចារ្យរបស់ Sony Xperia Z5 វិញមើល

តោះ! មកមើលតម្លៃ និងសមត្ថភាពដ៏អស្ចារ្យរបស់ Sony Xperia Z5 វិញមើល

Sony Xperia Z5 គឺជាស្មាតហ្វូនថ្មីដ៏ទំនើបមួយដែលទើបតែមកដល់ក្នុងប្រទេសកម្ពុជាយើង វាមានរូបរាងយ៉ាងស្រស់ស្អាត ស្តើង រឹងមាំ មិនជ្រាបទឹក ប្រើប្រាស់ស៊ីមមួយ ទំហំអេក្រង់ធំល្មម 5.2 អ៊ីង ជាប្រភេទ IPS LCD capacitive រួមជាមួយនឹងរីសូលូសិនធំ ដែលអាចបង្ហាញរូបភាព វីដេអូ បានយ៉ាងច្បាស់ល្អ ម៉ត់ខៃ និងលែងហ្គេម បានយ៉ាងជក់ចិត្ត ។ Xperia Z5 បានបំពាក់នូវកាមេរ៉ាក្រោយដែលមានទំហំធំអស្ចារ្យគឺទំហំ 23 មេកាភិចសែល អមជាមួយនឹង LED Flash ធំមួយគ្រាប់ ជាជំនួយក្នុងការថតរូបភាព វីដេអូ បានយ៉ាងច្បាស់ល្អ ព្រមទាំងមានទំហំធំ ចំនែកកាមេរ៉ាមុខគឺមានទំហំ 5.1 មេកាភិចសែល អាចអោយយើងថតរូប Selfie បានយ៉ាងច្បាស់ល្អផងដែរ ។ Xperia Z5 មានទំហំមេម៉ូរីម៉ាស៊ីនដ៏ធំគឺ 32 ជីកាបៃ លើសពីនេះវាអាចបន្ថែមមេម៉ូរីកាតបានដល់ទៅ 200 ជីកាបៃ សំរាប់ផ្ទុកឯកសារបានយ៉ាងច្រើនសន្ធឹកសន្ធាប់ វាប្រើប្រាស់នូវស៊ីភីយូប្រភេទ Quad-core 1.5 GHz Cortex-A53 និង Quad-core 2 GHz Cortex-A57 រ៉េមទំហំ 3 ជីកាបៃ ដែលធ្វើអោយការដោនឡូតកម្មវិធីធំៗ ហ្គេមធំៗ​ បានយ៉ាងលឿនរហ័សទាន់ចិត្ត ថែមទាំងអាចបើកកម្មវិធី និងលេងហ្គេមដែលមានក្រាភិចធំៗ បានយ៉ាងរលូន ចំពោះថាមពលថ្មវាវិញគឺមានទំហំ 2900 មីលីអំពែ អ្វីដែលពិសេសនោះគឺ វាអាចសាកថ្មបានយ៉ាងឆាប់រហ័សដែលអាចសាកដល់ 60% ក្នុងរយៈពេលតែ 30 នាទីប៉ុណ្ណោះ ។ លើសពីនេះ Xperia Z5 បានបំពាក់នូវបច្ចេកវិទ្យាស្គែនក្រយ៉ៅដៃ ដោយមិនអោយចាញ់ស្មាតហ្វូនដ៏ទៃទៀតឡើយ ដែលវាស្ថិតនៅជាមួយនឹងប៊ូតុង Power ស្មាតហ្វូន ​នេះមានបួនព៌ណគឺ ព៌ណស ព៌ណខ្មៅ ព៌ណមាស និងព៌ណបៃតង ហើយស្មាតហ្វូននេះមានតម្លៃប្រហែល 680 $ រីឯ Xperia Z5 Dual (ប្រើប្រាស់ស៊ីមពីរ) មានតម្លៃប្រហែល 700 $ ។
ឥឡូវនេះយើងខ្ញុំនឹងបង្ហាញលក្ខណៈសម្បត្តិរបស់ ដែលមានដូចខាងក្រោម

  • គាំទ្រ : GSM / HSPA / LTE
  • អេក្រង់ : 5.2 inches (1080 x 1920 pixels)
  • បន្ទះឈីប : Qualcomm MSM8994 Snapdragon 810
  • CPU : Quad-core 1.5 GHz Cortex-A53 & Quad-core 2 GHz Cortex-A57
  • RAM : 3 GB
  • Memory ខាងក្នុង : 32 GB
  • Memory ខាងក្រៅៈ អាចបន្ថែមរហូតដល់ 200 GB
  • កាមេរ៉ាក្រោយ : 23 MP (5520 x 4140 pixels), phase detection autofocus, LED flash
  • កាមេរ៉ាមុខ : 5.1 MP
  • ថាមពលថ្ម : Non-removable Li-Ion 2900 mAh
  • ប្រព័ន្ធប្រតិបត្តិការ : Android OS, v5.1.1 (Lollipop), planned upgrade to v6.0 (Marshmallow)
  • ពណ៌ : White, Graphite Black, Gold, Green

---------------------------------------

ដោយ: តុំ ផល្លាភិរម្យ
->->បើមានចម្ងល់ផ្សេងៗទាក់ទងនឹងការប្រើប្រាស់ ប្រព័ន្ធប្រតិបត្តិការ iOS សូមចុច Join ទៅក្នុង Group iOSPlus តោះ! មកមើលតម្លៃ និងសមត្ថភាពដ៏អស្ចារ្យរបស់ Sony Xperia Z5 វិញមើល
->->តាមដានជាមួយយើងខ្ញុំជារៀងរាល់ថ្ងៃ តាមរយៈទំព័រ Facebook Sovann2.com តោះ! មកមើលតម្លៃ និងសមត្ថភាពដ៏អស្ចារ្យរបស់ Sony Xperia Z5 វិញមើល

ចុះថ្ងៃទី 30 ខែតុលា ឆ្នាំ 2015 ម៉ោង ០៣:៥០ ល្ងាច

Sovann2 ព័ត៌មានទូរស័ព្ទអាប់ដេតជារៀងរាល់ថ្ងៃ

a

តោះ! មកមើលតម្លៃ និងសមត្ថភាពដ៏អស្ចារ្យរបស់ Sony Xperia Z5 វិញមើល
តោះ! មកមើលតម្លៃ និងសមត្ថភាពដ៏អស្ចារ្យរបស់ Sony Xperia Z5 វិញមើល