កម្មករ សំណង់​ម្នាក់​ដាច់​រន្ទា​ធ្លាក់​មកក្រោម បោក​ក្បាល​ត្រូវ​នឹង​ឈើ​រងរបួស​ធ្ងន់​

កំពង់ឆ្នាំង: កម្មករ សំណង់​ម្នាក់​បាន​រងរបួស​ធ្ងន់ រយៈ​ក្បាល​និង​របួស​ជើង បន្ទាប់ពី​រូបគេកំពុងធ្វើការ​លើ​រន្ទា ក៏​ដាច់​រន្ទា​ធ្លាក់​មកក្រោម បោក​ក្បាល​ត្រូវ​នឹង​ឈើ​។​

​ដែល​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃទី​៣០ខែតុលា ឆ្នាំ​២០១៥ នៅ​ភូមិ​ត្រពាំង​បី សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង ។​

​ជនរងគ្រោះ​មានឈ្មោះ ធា រិ​ទ្ធ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​ល្វា ឃុំ​ស្វាយ​រំពាស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង ។ ទើប​មក​ធ្វើជា​កម្មករសំណង់​បាន​ជាង​១​សប្តាហ៍ ។​

​មុនពេល​កើតហេតុ គេ​បានឃើញ​ជនរងគ្រោះ​បាន​ឡើងលើ​រន្ទារ បូកជញ្ជាំង​ដូចរាល់ដង​ដែលមាន​កំពស់​ប្រមាណ​ជាង​៧​ម៉ែត្រ ស្រាប់តែ​កំពុងធ្វើការ​រន្ទា​ដែលជនរងគ្រោះ​ឈ​នោះបាន​ដាច់​ចំណង​ដែក ក៍​បណ្តាលអោយ​ជនរងគ្រោះ​ធ្លាក់​មកដី​ហើយ​បោក​ក្បាល​ត្រូវ​នឹង​ឈើ​បណ្តាល​មុត​រយះ​ក្បាល និង ជើង​ផដែរ​។​

 ក្រោយពេល​កើតហេតុ អ្នក​ធើ្វ​ការ​នៅ​ទីនោះ​បាន​ដឹក​មក​សង្គ្រោះ​ភ្លាមៗ​នៅមន្ទីរពេទ្យបង្អែក​ខេត្តកំពង់ឆ្នាំង ៕

កម្មករ សំណង់​ម្នាក់​ដាច់​រន្ទា​ធ្លាក់​មកក្រោម បោក​ក្បាល​ត្រូវ​នឹង​ឈើ​រងរបួស​ធ្ងន់​