ចាប់​ខ្លួន​​ជន​សង្ស័យ​​ម្នាក់​ពាក់ព័ន្ធ​ពី​​បទ​ប្លន់​​ប្រដាប់​​អាវុធ​នៅ​​ស្រុក​​សង្កែ

ខេត្តបាត់ដំបង ៖ ជន​សង្ស័យ​ម្នាក់ក្នុង​ចំណោម៦នាក់ ត្រូវកម្លាំង​សមត្ថកិច្ច​ធ្វើការ​ឃាត់ខ្លួនបាន​ ​ដោយយោងតាម​ដីកា​របស់​តុលា​ការ កាលពី​វេលាម៉ោង០៧ និង​៣០នាទីព្រឹក​ថ្ងៃទី​៣០ តុលា ២០១៥ ស្ថិតនៅ​ចំណុច​ភូមិ​ព្រែក​ទំនប់ ឃុំឆ្នាលមាន់ ស្រុក​គាស់ក្រឡ ពាក់ព័ន្ធពីបទ​ប្លន់​ប្រដាប់អាវុធ​កាលពីថ្ងៃទី​០៦ សីហា ២០១៥ កន្លងមក ដោយបានគេច​ខ្លួន​ ។

ប្រភពបានឱ្យ​ដឹងថា ជន​សង្ស័យ​ឈ្មោះ​សៀម ស៊ុយ អាយុ​៤៨​ឆ្នាំ មានទីលំនៅ​ក្នុងភូមិ​ព្រៃចែក ឃុំកំពង់ព្រះ ស្រុកសង្កែ ។ ការ​ចាប់​ខ្លួន​នេះ គឺ​យោងតាមដីកា​​លេខ៣៣៩ ចុះថ្ងៃទី១៤ តុលា ២០១៥ ដោយលោកស្រីចៅក្រម​ស៊ើបសួរ យិច ឈាណាវី ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព