រថយន្ត​ដឹក​ស៊ីម៉ងត៍​​បុក​រថយន្ត​កែច្នៃ​​បណ្តាល​ឲ្យ​ស្លាប់ម្នាក់​

ខេត្តក្រចេះ​ ៖ បុរស​ជា​អ្នក​បើករថយន្ត​កែ​ច្នៃ​ម្នាក់​ស្លាប់​ភ្លាម​ៗ​​នៅ​កន្លែង​កើត​ហេតុ ខណៈ​​កំពុង​ឈរ​ជួស​ជុល​រថយន្ត​របស់​ខ្លួន​​​ខូច​ចត​ស្ងៀមនៅ​លើ​ចិញ្ចើម​ផ្លូវជាតិ​លេខ​៧ ​​ស្រប​ទិស ត្រូវ​រថយន្ត​ដឹកស៊ីម៉ងត៍​​បើក​គេច​ពី​រថយន្ត​មួយ​គ្រឿងទៀត​​​​​​ជ្រុល​​មក​បុក​​​ ​កាល​ពី​​​ព្រឹក​ថ្ងៃ​ទី​៣០ តុលា ​ស្ថិត​នៅ​ក្នុង​ឃុំ​ចង្ក្រង់ ស្រុក​ចិត្រ​បុរី ។

ជន​រង​គ្រោះជា​អ្នក​បើករថយន្ត​កែ​ច្នៃ​ ឈ្មោះ រ៉ា នៅ អាយុ​២៣​ឆ្នាំ ​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ បន្ទាប់​ពី​​រថយន្ត​ដឹកស៊ីម៉ងត៍បុក​គាប​ជាប់​នឹង​រថយន្ត​ ។ ចំណែក​​​អ្នកបើកបររថយន្ត​ដឹក​ស៊ីម៉ងត៍ ​ក្រោយ​កើតហេតុ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល ។

​លោក​វរសេនីយ៍ត្រី ណាប់ ទិ​ដ្ឋា នាយ​រង​កា​រិ​យាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក បាន​ឱ្យ​ដឹង​ថា ​គ្រោះថ្នាក់​​ដែល​បណ្តាល​ឲ្យ​​​​មាន​មនុស្ស​ស្លាប់ខាង​លើ​នេះ​ គឺ​បង្ក​​ឡើង​ដោយ​​​រថយន្ត​ដឹក​ស៊ីម៉ងត៍ ។  ​ក្រោយ​​ពេល​​កើតហេតុ ​​រថយន្ត​ទាំង​២​គ្រឿង​ ត្រូវ​បាន​​នគរបាល​នាំ​មក​រក្សា​ទុក ​ដើម្បី​ដោះ​ស្រាយតាម​ផ្លូវ​ច្បាប់ ​​៕