មុននេះ! ចាប់ជនសង្ស័យ​ជួញដូរគ្រឿងញៀន​ម្នាក់ ​ក្នុង​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ាល់​

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បាន​ឱ្យ​ដឹងថា នាវេលាម៉ោង០៤រសៀល​ថ្ងៃទី៣០ តុលា ២០១៥ នេះ កម្លាំង​​ប៉ូលិស​ប្រឆាំង​គ្រឿង​ញៀន​នៃក្រសួងផ្ទៃ​ចំនួន​២០​នាក់​ បានធ្វើការ​​​ចុះបង្ក្រាប​ករណីគ្រឿងញៀន​ ដោយឃាត់ខ្លួន​ជន​សង្ស័យ​​បានម្នាក់​ ក្នុង​ចំណោម​​២នាក់ ​ស្ថិត​នៅ​ក្នុង​មជ្ឈ​មណ្ឌល​កម្សាន្ត​​​ម៉ុង​ឌីយ៉ាល់ ​ក្នុងសង្កាត់​បឹងសាឡាង ខណ្ឌទួលគោក ។

ទោះបីជាយ៉ាងណា ជន​សង្ស័យ​មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ដោយចាប់បានភ្លាម ត្រូវកម្លាំង​រុញ​ចូល​រថយន្តភ្លាម ហាក់​ដូច​ជា​មិនចង់​ឱ្យ​អ្នកយកព័ត៌មាន​ដឹងនោះឡើយ​ ។ បច្ចុប្បន្ន ត្រូវបានបញ្ជូនទៅ​ការិយាល័យ​ប្រឆាំងគ្រឿងញៀន ដើម្បី​ធ្វើការសាក​សួរ ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព