ញាក់សាច់! រថយន្ត បុកក្មេងប្រុសម្នាក់ប៉ើង ពេលកំពុងរត់ឆ្លងថ្នល់ (មានវីដេអូ)

ម៉ាឡេស៊ី៖ ក្មេងប្រុសម្នាក់ ត្រូវបានរថយន្តមួយគ្រឿង ដែលកំពុងតែបោះពួយយ៉ាងលឿន បុកយ៉ាងពេញទំហឹង ធ្វើឲ្យក្មេងប្រុសតូចនោះ ផ្លោងខ្ទាត់ ដេកស្តូកនៅលើថ្នល់ យ៉ាងស្រៀវសាច់ជាទីបំផុត ។

ញាក់សាច់! រថយន្ត បុកក្មេងប្រុសម្នាក់ប៉ើង ពេលកំពុងរត់ឆ្លងថ្នល់ (មានវីដេអូ)
រូបភាព ក្មេងប្រុសរងគ្រោះ ត្រូវបានរថយន្តបុក ពេលរត់ឆ្លងថ្នល់

យោងទៅតាមប្រភពព័ត៌មាន របស់កាសែត The Star បានឲ្យដឹងថា ក្មេងប្រុសនោះ មានឈ្មោះថា Nur Adil មានអាយុ៩ឆ្នាំ ត្រូវបានឡានមួយគ្រឿង បុកប៉ើង សន្លប់ស្តូកស្តឹង នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយ នៅក្នុងរដ្ឋ Penang ប្រទេសម៉ាឡេស៊ី កាលពីវេលាម៉ោង ៣និង៤៥ ល្ងាច ថ្ងៃអាទិត្យ កន្លងទៅនេះ ។

ជាភ័ព្ទសំណាងល្អរបស់ក្មេងរងគ្រោះនោះ ដែល​រូបគេមិនបានបាត់បង់ជីវិតនោះទេ គ្រាន់តែរងរបួសស្រាលតែប៉ុណ្ណោះ និងបានទៅសម្រាកព្យាបាល នៅឯមន្ទីរពេទ្យ Seberang Jaya Hospital និងបានចាកចេញពីមន្ទីរពេទ្យនោះ នៅថ្ងៃបន្ទាប់ ។ ស្ត្រីជាម្តាយឈ្មោះ Rusmawati Abdul Rahman  វ័យ៤១ឆ្នាំ បាននិយាយថា កូនប្រុសរៀនថ្នាក់ទី៣ របស់គាត់នេះ បានចេញទៅស្ទួចត្រី ដោយមិនបានប្រាប់គាត់ឲ្យបានដឹងនោះទេ ។ អ្នកស្រីបន្តទៀតថា “ខ្ញុំបានរន្ធត់ជាខ្លាំង នៅពេលដែលមិត្តភក្តិរបស់កូនខ្ញុំ បានមកប្រាប់ខ្ញុំ អំពីហេតុការណ៍នេះ ។ កូនប្រុសរបស់ខ្ញុំ មិនទាន់ជាសះស្បើយ នៅឡើយទេ ហើយខ្ញុំសង្ឃឹមថា លោកគ្រូពេទ្យ នឹងផ្តល់ថ្នាំល្អៗ ដើម្បីឲ្យកូនរបស់ខ្ញុំជាដាច់ពីរបួសនេះ ៕

តោះ! ចង់ដឹងទដ្ឋភាពយ៉ាងណា ទស្សនាវីដេអូ ខាងក្រោម៖

ប្រភព៖

ដោយ៖ កុសល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត