អ្នក​បុរីកីឡា​តវ៉ា​ឲ្យ​ក្រុមហ៊ុន​ផ្អាក​ការ​សាងសង់

ប្រជាពលរដ្ឋ​មក​ពី​សហគមន៍​បុរីកីឡា ប្រមាណ ៤០​នាក់ កាល​ព្រឹក​ថ្ងៃ​ទី​៣០ ខែ​តុលា ឆ្នាំ​២០១៥ ទាមទារ​អោយ​​ក្រុមហ៊ុន​ផ្អាក​ការ​សាងសង់​លើ​ផ្ទៃ​ដី​បរិវេណ​អគារ​ទី​៩ ​ស្ថិត​នៅ​ភូមិ​១២ សង្កាត់​វាលវង់ ខណ្ឌ​៧​មករា។

តំណាង​ពលរដ្ឋ​ម្នាក់​អ្នកស្រី សេង សុគន្ធា ថ្លែង​ថា ការ​តវ៉ា​នេះ​កើត​ឡើង​ដោយសារ​ក្រុមហ៊ុន​សាងសង់​អគារ​ថ្មី​ទាំង​នោះ មិន​ទាន់​បាន​ដោះស្រាយ​ផ្ទះសម្បែង​ជូន​ដល់​ពួក​គាត់​នៅ​ឡើយ៖ «ខ្ញុំ​មក​ទី​នេះ អគារ​ទី​៩ ទី​១០ នេះ ខ្ញុំ​សុំ​អោយ​ក្រុមហ៊ុន​ផ្អាក​ការ​សាងសង់ ព្រោះ​គាត់​សាងសង់​អគារ​ទី​៩ ទី​១០ នេះ​លក់​ទៀត តែ​ពួក​គាត់​អត់​ទាន់​ដោះស្រាយ​អោយ​ប្រជាពលរដ្ឋ​នៅ​បុរីកីឡា​ទេ បែរ​ជា​គាត់​សាង​សង់​អគារ​ទី​៩ ទី​១០ លក់​អោយ​ក្រុមហ៊ុន​ផ្សេង។ បើ​ដោះស្រាយ​អោយ​ពួក​ខ្ញុំ ហើយ​អោយ​ផ្ទះ​អោយ​សម្បែង ហើយ​ពួក​ខ្ញុំ​មាន​ផ្ទះ​ហើយ គាត់​សាងសង់​លក់​អោយ​នរណា​ក៏​​លក់​ទៅ»

ភ្លាមៗ​បន្ទាប់​ពី​មាន​ការ​តវ៉ា ក្រុមហ៊ុន​បាន​ផ្អាក​ការ​សាងសង់។

ពលរដ្ឋ​សហគមន៍​បុរីកីឡា​ចំនួន ១៥៥​គ្រួសារ នៅ​មិន​ទាន់​ទទួល​ដំណោះស្រាយ​ពី​ក្រុមហ៊ុន​នៅ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។