Kim Jae Joong រង​ការ​រិះ​គន់​​ព្រោះ​ពាក់​ទង់​ជាតិ​បញ្ច្រាស

Kim Jae Joong រង​ការ​រិះ​គន់​​ព្រោះ​ពាក់​ទង់​ជាតិ​បញ្ច្រាស

តារា​ចម្រៀង​កូរ៉េ​វ័យ ២៩ ឆ្នាំ Kim Jae Joong ​កំពុង​ជួប​​បញ្ហា​​ពាក់​ព័ន្ធ​នឹង​រឿង​​ប្រទេស​ជាតិ​ជាប់​ៗ​គ្នា​មួយ​រយៈ​ចុង​ក្រោយ​នេះ។

 

Kim Jae Joong រង​ការ​រិះ​គន់​​ព្រោះ​ពាក់​ទង់​ជាតិ​បញ្ច្រាស

កាល​ពី​ថ្ងៃ​ទី ២៩ ខែ​តុលា សមាជិក​ក្រុម​ចម្រៀង JYJ រូប​នេះ បាន​ចូល​រួម​កម្មវិធី​ប្រគល់​រង្វាន់ សិល្បៈ​ និង​វប្បធម៌​ ឆ្នាំ ២០១៥ ​ដែល​ត្រូវ​ប្រព្រឹត្ត​ឡើង​នៅ​​ទី​ក្រុង​សេអ៊ូល ប្រទេស​កូរ៉េ។

 

Jaejoong បាន​មាន​វត្តមាន​នៅ​​ទី​នោះ​ជាមួយ​មិត្ត​រួម​ក្រុម​ពីរ​នាក់​ទៀត​នោះ​​គឺ Junsu និង Yoo Chun ដើម្បី​ទទួល​មេដាយ​ពី​ប្រធានាធិបតី ពី​សមត្ថ​ផល​ដែល​ពួក​គេ​បាន​កសាង​ឲ្យ​ប្រទេស​កូរ៉េ។ ដោយ​សារ​តែ​កំពុង​នៅ​ក្នុង​រយៈ​ពេល​បម្រើ​ការ​ក្នុង​ជួរ​កង​ទ័ព ទើប Jae Joong ត្រូវ​ស្លៀក​ពាក់​ខោអាវ​ទាហាន។

 

យ៉ាងណាមិញ អតីត​សមាជិក​ក្រុម TVXQ ត្រូវ​ប្រឈម​មុខ​នឹង​ការ​រិះគន់​ពី​មហាជន​ដោយ​កំហុស​ធ្វេស​ប្រហែស​មួយ​គឺ​លោក​បាន​បិទ​ទង់​ជាតិ​កូរ៉េ​បញ្ច្រាស​​ចុះ​ក្រោម​នៅ​លើ​ដៃ។

 

​មុន​កំហុស​ខុស​ឆ្គង​មួយ​នេះ​​បាន​កើត​ឡើង Jae Joong ​ត្រូវ​បាន​មហាជន​រិះគន់​ម្ដង​ហើយ ដោយ​សារបាន​ច្រៀង​ភ្លេង​ជាតិ​ខុស​ទំនុក​កាល​ពី​​ថ្ងៃ​ទី២៦ សប្ដាហ៍​មុន៕

 Kim Jae Joong រង​ការ​រិះ​គន់​​ព្រោះ​ពាក់​ទង់​ជាតិ​បញ្ច្រាស

Kim Jae Joong រង​ការ​រិះ​គន់​​ព្រោះ​ពាក់​ទង់​ជាតិ​បញ្ច្រាស

ពេល​ឡើង​ឆាក​ទទួល​ពាន​រង្វាន់​ទើប​តារា​រូប​នេះ​ពាក់​ទង់ជាតិ​ត្រឹម​ត្រូវ​វិញ

 

 

ចុចអាន៖Junsu ក្រុម JYJ រង​ការ​រិះ​គន់​ដូច​ព្យុះ​ព្រោះ​សម្ដែង​ដូច​រួម​ភេទ​លើ​ឆាក

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖ allkpop