ជី​វិត​ក្មេង​ប្រុស​​ ៧​ ឆ្នាំ​​ ដើរ​រើស​អេត​ចាយ​ចិ​ញ្ចឹម​​ឪ​ពុក​​ពិ​ការ​

Sanofi

​ក្មេងប្រុស​ម្នាក់នេះ​មាន​ទី​កំណើត​នៅ​ស្រុក Guizhou ប្រទេស​ចិន ត្រូវបាន​ប្រជាជន​ចិន​កោតសរសើរ យ៉ាងខ្លាំង បន្ទាប់ពី​រូបគេ​បាន​មើលថែ​ឪពុក​បង្កើត​ដែល​ពិការ​របស់ខ្លួន​អស់​រយៈពេល ១ ឆ្នាំ​មក ។​ ​ក្មេងប្រុស​នេះ​ឈ្មោះ Ou Yanglin បានទទួល​បន្ទុក​ដ៏​ធ្ងន់​នេះ តាំងពី​ឆ្នាំ ២០១៣ ដែលជា​ឆ្នាំ​ឪពុក​គេ ធ្លាក់ខ្លួន​ពិការ​មួយ​កំណាត់​ចង្កេះ​ទៅ​ក្រោម ដោយសារតែ​ធ្លាក់​ពី​ជា​ន់ទី ២ ហើយ​ក៏បាន​ចំណាយ​ព្យាបាល​អស់ ប្រាក់​ច្រើន​ដែរ ទើប​អាច​បន្តជីវិត​បាន ។ ដោយសារតែ​ដឹងថា​ប្តី​របស់ខ្លួន​ក្លាយជា​ជនពិការ ម្តាយ​របស់​ក្មេងប្រុស កម្សត់​នេះ​ក៏បាន​ចាកចេញ​ជាមួយ​ប្អូនស្រី​អាយុ ៣ ឆ្នាំ ដោយ​ទុក​ឲ្យ​ក្មេងប្រុស​រូបនេះ ក្លាយជា​អ្នក​មើលថែ​ឪពុក ស្រប​ពេលដែល​កំពុង​សិក្សា ។​

​រាល់វេលា​ម៉ោង ៦ ព្រឹក ក្មេងប្រុស​កម្សត់​តែងតែ​ក្រោក​ធ្វើ​អាហារ​ឲ្យ​ឪពុក​គេ​ហូប មុនពេល​គេ​ទៅ​រៀន ហើយ​បន្ទាប់ពី​ញុ​ាំ​បាយ​ថ្ងៃត្រង់​នៅ​សាលារៀន​ហើយ គេ​ក៏​វិល​ត្រឡប់មកផ្ទះ​វិញ ដើម្បី​បញ្ចុក​អាហារ​ដល់​ឪពុក ។ ក្មេងប្រុស​កម្សត់​រូបនេះ​មិនដែល​ចោល​ពេលវេលា​ដ៏​មានតម្លៃ​នោះទេ រូបគេ​តែងតែ​ដើរ​រើស​កាកសំណល់ អេតចាយ ដើម្បី​អាច​លក់​យកលុយ​ខ្លះ​ទិញ​ថ្នាំ​ទុក​ឲ្យ​ឪពុក ។​

​ពោរពេញ​ដោយ​វិប្បដិសារី​នៅក្នុង​ខ្លួន ណាមួយ​អាណិត​ដល់​កូន លោក Ou Tongming ក៏​ធ្លាប់​គិតថា សម្លាប់ខ្លួន​ដែរ ដើម្បី​បញ្ចប់​ភាពឈឺចាប់​នេះ តែ​រាល់​ពេលដែល​គិតថា ត្រូវ​ទុក​ឲ្យ​កូនតូច​របស់ខ្លួន​នៅ​ម្នាក់ឯង គ្មាន​ទីពឹង ទើប​លោក​មិន​ដាច់ចិត្ត​សម្លាប់ខ្លួន ។ ក្មេងប្រុស​តូច​ក៏​និយាយ​ដែរ​ថា «​ខ្ញុំ​មិនអាច​រស់នៅ​ដោយ​គ្មាន​ឪពុក​ខ្ញុំ​បានទេ​» ហើយ​នេះ​ជាហេតុ​ផល​ដែល​ពីរ​នាក់​ឪពុក​កូន​នៅតែ​បន្ត​តស៊ូ ៕ ថា​វរិ​ទ្/






Related