សមាគមន៍​សិល្បៈករ ទទួល​ជំនួយ ៥០០​ដុល្លារ ជា​រៀងរាល់ខែ​ ​ពី​លោក​ឧកញ៉ា ប៉ែន នួន​និង​លោកជំទាវ

Sanofi

​កាលពី​រសៀល​ថ្ងៃទី​២៩​ខែតុលា​នេះ សមាគមន៍​សិល្បករ​បានធ្វើ​សន្និសីទកាសែត​រយៈពេល​ពីរ​ម៉ោង នៅ​សណ្ឋាគារ អេ​ស៊ាន​ធូ​ន ដើម្បី​ទទួល​ប្រាក់​ជួយឧបត្ថម្ភ​ពី​លោក​ឧកញ៉ា ប៉ែន នួន នាយក​ក្រុមហ៊ុន CKA និង​លោកជំទាវ កាល សុជាតា ចំនួន​ទឹកប្រាក់​៥០០​ដុល្លារ ជា​រៀងរាល់ខែ ដើម្បី​តម្កល់ទុក​ជួយ​ដល់​សិល្បករ សិល្បការិនី ចាស់ ក្មេង ដែលមាន​ជំងឺ ជួប​ទុក្ខលំបាក និង​បាត់បង់​សមត្ថភាព ច្រៀង រាំ សម្តែង​លែងកើត​។​
​ក្នុង​ពិធី​ទទួល​ប្រាក់ ដែលមាន​សិល្បករ សិល្បការិនី និង​ក្រុមអ្នកកាសែត​ចូលរួម​ផងដែរ​នោះ ក៏មាន​ការជូន លិខិត​ថ្លែងអំណរគុណ​រវាង​លោក សុះ ម៉ាច ប្រធាន​សមាគមន៍ និង​លោក​ឧកញ៉ា ប៉ែន នួន ផងដែរ​។

ជាមួយគ្នា​នោះ លោក សុះ ម៉ាច បាន​លើកឡើងថា លោក​សូម​ថ្លែង​អំណ​គុណ លោក​ឧកញ៉ា ប៉ែន នួន និង​លោកជំទាវ កាយ សុជាតា ជាខ្លាំង ដែល​លោក​បាន​ស្រឡាញ់​វិស័យ​សិល្បៈ​ខ្មែរ និង​បាន​ចំណាយ​ថវិការ​ផ្ទាល់ខ្លួន ចំនួន​៥០០​ដុល្លារ ជា​រៀងរាល់ខែ ដើម្បី​ឧបត្ថម្ភ​ដល់​សមាគមន៍ ដែល​កំពុង​ជួប​ការខ្វះខាត​លុយកាក់ ក្នុងការ​ធ្វើ​ពិធី​សប្បុរសធម៌​ជួយ​ដល់​សិល្បករ សិល្បការិនី ទាំងចាស់ ទាំង​ក្មេង ដែល​ពួកគាត់​ជួប​ទុក្ខលំបាក​ផ្សេងៗ ដើម្បី​ចូលរួម ចំណែក​ដោះស្រាយ​ទុក្ខលំបាក់​ពួកគាត់​បាន​មួយរយៈ​ផងដែរ​។​

ស្របគ្នា​នឹង​ការបង្ហាញ​ទឹកចិត្ត​ខាងលើ​នេះដែរ លោក​ឧកញ៉ា ប៉ែន នួន ក៏បាន​បញ្ជាក់ប្រាប់​ពី​ការសម្រេចចិត្ត ចំណាយលុយ​ផ្ទាល់ខ្លួន ជួយ​ដល់​សមាគមន៍ សិល្បករ​ដែរ​ថា លោក​គឺជា​កូន​ខ្មែរ​មួយរូប ស្រឡាញ់​វិស័យ​សិល្បៈ តាំងពី​នៅ​ក្មេង​មកម្ល៉េះ​។ ហើយ​លោក​បាន​យល់ច្បាស់​ថា សិល្បៈ​គឺជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​អត្តសញ្ញាណ​ជាតិខ្មែរ ជាពិសេស​គឺ​សមាគមន៍​សិល្បករ​នេះហើយ ដែល​បានបង្ហាញ​សកម្មភាព​យ៉ាង​សស្រាក់ សស្រាំ​ថែរក្សា​ស្នាដៃ​សិល្បៈ​ជំនាន់​ដើម​របស់​ខ្មែរ ក៏ដូចជា​ការខិតខំ​ប្រមែប្រមូល​ឱ្យ​អ្នកសិល្បៈ និង​ពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន​ឱ្យជួយ​គាំទ្រ និង​ចំណាយ​ថវិការ​ផ្ទាល់ខ្លួន​ជួយ​ទ្រង់​ដល់​សកម្មភាព​សមាគម​ន៍ ដើម្បី​ជួយ​ដល់​អ្នកសិល្បៈ​ដែល​បាត់បង់​សមត្ថ​ភាពជា​បន្តទៀត​។

​លោក​ឧកញ៉ា​បាន​បន្តទៀតថា ការយល់ឃើញ​ដូច្នេះហើយ ទើប​លោក​ស្ម័គ្រចិត្ត ចំណាយ​ថវិការ​ផ្ទាល់ខ្លួន​ចំនួន​៥០០​ដុល្លារ​ជា​រៀងរាល់ខែ ដោយ​គ្មាន​ពេល​កំណត់​ត្រូវ​បញ្ឈប់​នៅពេលណា​ឡើយ គឺ​ជួយ​រហូត​តែម្តង​។ យ៉ាងណាមិញ តាមរយៈ​សកម្មភាព ដែល​លោក​ធ្វើ​នេះ លោក​ក៏​សង្ឃឹមថា នឹងមាន​អ្នកមាន​ធន់​ធាន​គ្រប់​មជ្ឈដ្ឋាន​និង​ចូលរួម​ចំណាយ​ថវិការ​ផ្ទាល់ខ្លួន​ខ្លះ​ទៅតាម​លទ្ធភាព ដើម្បី​ជួយ​ទ្រទ្រង់​សមាគមន៍​សិល្បៈ​ឱ្យ​បន្តសកម្មភាព​នេះ បន្តទៀត​៕​ប្រមាញ់ តារា​
​  

  






Related