លោក​ Rome​ ​ដូរ​​ឈ្មោះ​ទៅ​ជា​ Ohm​ ដើ​ម្បី​លើក​រា​សី​​

Sanofi

​លោក Rome Patchata Nampan ដែលមាន​ឈ្មោះ​ហៅ​ក្រៅ​ថា Ohm មាន​ថ្ងៃខែ​កំនើត​នៅ​ថ្ងៃទី​1 ខែឧសភា ឆ្នាំ​1984 មាន​កំពស់​180​សង់ទីម៉ែត្រ មាន​បងស្រី​២​នាក់ ហើយ​ក្រុមគ្រួសារ​លោក គឺមាន​តែ​លោក​ទេ ដែលជា​តារា​សម្តែង​។

លោក Ohm បាន​ឈប់​សម្តែង​មិន​ថត​រឿង​មួយ​រយះ ដោយ​ឪពុក​របស់លោក​កើត​ជំងឺមហារីក ហើយ​លោក​សំរេចចិត្ត​មិនទទួល​ការសម្តែង​គ្រប់​ប្រភេទ ដោយ​លោក​យក​ពេល​ទាំងអស់​របស់លោក មើលថែ​ឪពុក​របស់លោក​។ លោក Ohm ជា​តារា​នៅក្នុង​រឿង <​គំនុំ​គ្រួសារ​ប្រហារ​ស្នេ​ហ៏​> ដែល​មហាជន​ស្គាល់​លោក​ថា Rome ប៉ុន្តែ​ដោយ​ឈ្មោះ​នេះ ចេះតែមាន​បញ្ហា ដូចជា​ឪពុក​មាន​ជំងឺមហារីក ហើយ​មានរឿង​អាស្រូវ​ផ្នែក​សិ​ល្បះ ដោយមាន​ការសង្ស័យថា​លោក​ប្រើប្រាស់​គ្រឿងញៀន​។


មាន​បញ្ហា​ផ្នែក​សម្តែង និង ឪពុក​ឈឺ​ដូច្នេះ លោក​បានសម្រេច​ចិត្ត​ឈប់​ពី​ការ សម្តែង​មួយ​រយះ ដើម្បី​មើលថែរក្សា​ឪពុក​ឈឺ ហើយ​អ្វីដែល​ពិសេស​គឺ លោក​បាន​ប្តូរ​ឈ្មោះ​ពី Rome ទៅ Ohm ដើម្បី​លើករាសី​។​
​ក្រោយពី​ប្តូរ​ឈ្មោះ​ហើយ លោក​បាន​អះអាងថា លោក​មាន​រាសី​ឡើយ ជាពិសេស​ជំងឺ​របស់​ឪពុក​លោក​បាន​ប្រសើរ​ហើយ​។

រីឯ​រឿង​បេះដូង​វិញ លោក​មិនទាន់​បញ្ចេញ​នៅឡើយ​ទេ លោក​សូម​លាក់​នារី​នៅក្នុង​បេះដូង​សិន លោក​បាន​និយាយ​លេង​ថា លោក​មិនបាន​បិទបាំង​ទេ គ្រាន់តែ​មិនទាន់​ដល់ ពេល​និយាយ​។ លោក​បានទទួល​ថត​រឿង​ថ្មី​មួយចំនួន ហើយ​លោក​សូម​អរគុណ​ដល់​អ្នកគាំទ្រ ដែល​បារម្ភ​ពី​លោក នៅ​ចុងក្រោយ​លោក​បាន​និយាយថា លោក​នឹង​មានរឿង​ថ្មីៗ​សំរាប់​អ្នកគាំទ្រ​ទាំងអស់​ក្នុងពេល​ឆាប់ៗ​នេះ​។ Sithy


Related