សម្តេច ហេង សំរិន ស្នើលោក សម រង្ស៊ី បញ្ជូនបេក្ខភាព ជំនួសតំណែង លោក កឹម សុខា

ភ្នំពេញ ៖ រដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា បានស្នើសុំឲ្យ លោក សម រង្ស៊ី ប្រធានគណបក្ស សង្រ្គោះជាតិ បញ្ជូនបេក្ខជនរបស់ខ្លួនឲ្យមកជំនួសតំណែងអនុប្រធានទី១ នៃរដ្ឋសភា នីតិកាលទី៥ ពីលោក កឹម សុខា ក្រោយការបោះឆ្នោតទម្លាក់ចេញពីអនុប្រធានទី១នៅព្រឹកថ្ងៃទី៣០ តុលា។

នេះបើយោងតាមលិខិតរបស់រដ្ឋសភា។ យោងតាមលិខិតបានឲ្យដឹងទៀតថា នៅថ្ងៃទី៣០ តុលា រដ្ឋសភាបានបោះឆ្នោតទម្លាក់លោក កឹម សុខា ដោយមានសំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល ។

ទាក់ទងករណីនេះ លោក ជាម ចាន់នី តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិបានលើកឡើង ក្នុងបណ្តាញ ទំនាក់ទំនងសង្គមហ្វេសប៊ុកថា គណបក្សប្រជាជនកម្ពុជាកំពុង តែព្យាយាមបំបែកបំបាក់លោក សម រង្ស៊ី និងលោក កឹម សុខា ដោយប្រើល្បិចដកតំណែងលោក កឹម សុខា ហើយដំណែងនេះ នៅតែឲ្យCNRPដដែល តែជាមនុស្សស្និទ្ធជាមួយលោក សម រង្ស៊ី ។ លោកបញ្ជាក់ថា “ ខ្ញុំសង្ឃឹមថាមេដឹកនាំCNRP យល់ច្បាស់ពីល្បិចកលនេះ” ៕

សម្តេច ហេង សំរិន ស្នើលោក សម រង្ស៊ី បញ្ជូនបេក្ខភាព ជំនួសតំណែង លោក កឹម សុខា