ទីតាំងល្អតាម បណ្តោយផ្លូវ ២០០៤ នឹងរីកលូតលាស់ ខ្លាំងថែមទៀត ខណៈរគីដេ វីឡា រៀបចំផែនការ ពង្រីកគម្រោងបន្ថែម

ភ្នំពេញ៖ អ័រគីដេ វីឡា(OrkidéVilla) ដែលជាក្រុមហ៊ុន អចលនទ្រព្យឈានមុខគេ មួយនៅកម្ពុជា កំពុងត្រៀម បង្ហាញ ផែនការថ្មីក្នុងការពង្រីក គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ របស់ខ្លួនតាមដងផ្លូវ ២០០៤ ឬផ្លូវម៉ៃដា ស្ថិតនៅ ក្នុងខណ្ឌ សែនសុខ រាជធានីភ្នំពេញ ។

ស្របពេលជាមួយគ្នានេះដែរ ម្ចាស់លំនៅដ្ឋានក៏កំពុងតែបានចូលមករស់នៅក្នុងលំនៅដ្ឋានថ្មី របស់ខ្លួនក្នុង គម្រោងអ័រគីដេ ឌឹ ហ្គ្រែន (OrkidéThe Grand) ដែលជាគម្រោងដំបូងរបស់ក្រុមហ៊ុន អ័រគីដេ វីឡា តាមដងផ្លូវ ២០០៤ នោះផងដែរ ។ អ័រគីដេ ឌឹ ហ្គ្រែន គឺជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានទំនើប និងប្រណីត មានផ្ទះវីឡាស្រស់ ស្អាត និងគុណភាពខ្ពស់ចំនួនជាង ២០០ ខ្នង ដែលស្ថិតនៅក្នុងទីតាំងពេញនិយមសម្រាប់ការរស់នៅ គឺស្ថិតនៅ ចន្លោះពីកណ្ដាលក្រុង និងព្រលានយន្តហោះអន្តរជាតិ ។ ក្រៅពីការពេញចិត្តចំពោះទីតាំងល្អនេះហើយ ម្ចាស់ លំនៅ ដ្ឋានក្នុងគម្រោងអ័រគីដេ ឌឹ ហ្គ្រែន ក៏ប្រហែលជាពេញចិត្តចំពោះគុណប្រយោជន៍ នៃទីតាំងជុំវិញដែលមាន ក្លឹបកីឡា ភោជនីយដ្ឋាន និងសាលារៀនអន្តរជាតិធំៗផងដែរ។

លោក ទូច រដ្ឋា ជាប្រធានគ្រប់គ្រងទូទៅសេវាទទួលធ្វើម្ហូប សេង ហុក ហេង ដែលបានជាវលំនៅដ្ឋានពីគម្រោង អ័រគីដេ ឌឹ ហ្គ្រែន បានថ្លែងថា “នៅទីនេះផ្ទាល់មានទីតាំងមួយដែលជាបណ្តុំនៃសាលារៀន ដូចជាCIA នៅមុខ អ័រគីដេ វីឡា Northbridge នៅជាប់ហ្នឹងផ្ទាល់ អ៊ីចឹងវាងាយស្រួលមែនទែនសម្រាប់ការរស់នៅរបស់យើង។”

តាមរយៈគម្រោងថ្មីមួយទៀតដែលក្រុមហ៊ុននឹងបង្ហាញ គឺគម្រោង អ័រគីដេ ឌឹ រ៉ូយ៉ាល់ (OrkidéThe Royal) គម្រោង នេះ នឹងមានការសាងសង់នូវផ្ទះប្រកបរបរអាជីវកម្ម ផ្ទះវីឡា ខុនដូ និងផ្សារទំនើប ។ ទាំងអស់នេះនឹងជួយបំពេញ បន្ថែម ចំពោះសហគមន៍មួយដែលមានសុវត្ថិភាព ស្ងប់ស្ងាត់ ហើយដែលប្រជាពលរដ្ឋមានការប្រាស្រ័យទាក់ទង គ្នាល្អ ហើយជាទីកន្លែងដែលពួកគាត់អាចសម្រាកកាយ ចាកផុតពីភាពតប់ប្រម៉ល់ ដែលគេតែងជួបប្រទះក្នុងការ រស់នៅ ក្នុងទីក្រុង នាពេលបច្ចុប្បន្ន ។ ការសាងសង់បានចាប់ផ្ដើមដំណើរការរួចហើយដែរ សម្រាប់ផ្ទះប្រកបរបរ អាជីវកម្ម និងផ្ទះវីឡា នៅលើផ្ទៃដីទំហំ ៣៥ ហិកតា ។ ក្រុមហ៊ុនបានបញ្ជាក់ថា ៧០ ភាគរយ នៃផ្ទះប្រកបរបរ អាជីវកម្ម និងផ្ទះវីឡា ត្រូវបានលក់អស់ទៅហើយ ។

គ្រាប់ពេជ្រ នៃគម្រោងអ័រគីដេ ឌឹ រ៉ូយ៉ាល់ ខុនដូមីនៀម ដែលជាគម្រោងថ្មី នេះ គឺអគារខុនដូទំនើប និងស្រស់ ឆើតឆាយ ចំនួន៦ ជាមួយនឹងសួនច្បារដែលមានទំហំ ៣ ហិកតា និងផ្សារទំនើបនៅក្នុងនោះផង ដែលអាចឲ្យ ការរស់ នៅរបស់ប្រជាសហគមន៍ទាំងមូលមានភាពងាយស្រួល ទាំងការជាវទំនិញប្រើប្រាស់ និងសេវាកម្មផ្សេងៗ ជាដើម ។ ក្រោយពេលដែលគម្រោង អ័រគីដេ ឌឹ ហ្គ្រែន មានអតិថិជនចូលមករស់នៅហើយនោះ ធ្វើឲ្យ ក្រុមហ៊ុន អ័រគីដេ ទទួលបានការសរសើរពីអតិថិជន ថាបានផ្ដល់នូវលំនៅដ្ឋានដែលមានគុណភាព ការសាងសង់ទាន់ពេល វេលា ស្របតាមបទដ្ឋានគុណភាពខ្ពស់ ។

លោកស្រី ខៀវ សស៊ីលៀប ក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនអ័រគីដេ វីឡា បានថ្លែងថា “យើងនឹងសាងសង់អគារ ចំនួន ៦ ដែលមានខុនដូជាច្រើន ។ អ្វីដែលធ្វើឲ្យក្រុមហ៊ុនយើងខុសប្លែកពីក្រុមហ៊ុនផ្សេងទៀត ក្នុងទីក្រុងភ្នំពេញ បច្ចុប្បន្ន គឺត្រង់ថា យើងមានចក្ខុវិស័យមួយដែលចង់បានសហគមន៍មួយដែលមានប្រជាជនរស់នៅ ព័ទ្ធជុំវិញ សួនច្បារដែលមានទំហំ ៣ ហិកតា ដែលអាចធ្វើឲ្យម្ចាស់លំនៅដ្ឋានរីករាយជាមួយនឹងភាពស្ងប់ស្ងាត់ ដែល បច្ចុប្បន្នពិបាកនឹងរកទីតាំងបែបនេះខ្លាំងណាស់នៅក្នុងទីក្រុងភ្នំពេញ ជាពិសេសនៅតាមទីតាំងដែលស្ថិត នៅជិតនឹងហាងទំនិញ និងសាលារៀនល្អៗ” ។

លោកស្រី ខៀវ សស៊ីលៀប បានថ្លែងបន្តទៀតថា៖ “យើងនឹងអញ្ជើញអតិថិជនដែលមាន លំនៅដ្ឋានស្រាប់ក្នុង គម្រោងអ័រគីដេ ឌឹ ហ្គ្រែន អ័រគីដេ ឌឹ រ៉ូយ៉ាល់ និងភ្ញៀវពិសេសៗជាច្រើនទៀត មកចូលរួមក្នុងពិធីពិសេស គឺ VIP Preview ដែលនឹងបង្ហាញគម្រោង អ័រគីដេ ឌឹ រ៉ូយ៉ាល់ ខុនដូមីនៀម ហើយកម្មវិធីនេះនឹងធ្វើឡើងនាខែក្រោយ។ ខ្ញុំជឿជាក់ថា ពួកគាត់ច្បាស់ជាពេញចិត្តចំពោះអ្វីដែលពួកគាត់ឃើញនាពេលនោះ”៕

ទីតាំងល្អតាម បណ្តោយផ្លូវ ២០០៤ នឹងរីកលូតលាស់ ខ្លាំងថែមទៀត ខណៈរគីដេ វីឡា រៀបចំផែនការ ពង្រីកគម្រោងបន្ថែម

ទីតាំងល្អតាម បណ្តោយផ្លូវ ២០០៤ នឹងរីកលូតលាស់ ខ្លាំងថែមទៀត ខណៈរគីដេ វីឡា រៀបចំផែនការ ពង្រីកគម្រោងបន្ថែម

ទីតាំងល្អតាម បណ្តោយផ្លូវ ២០០៤ នឹងរីកលូតលាស់ ខ្លាំងថែមទៀត ខណៈរគីដេ វីឡា រៀបចំផែនការ ពង្រីកគម្រោងបន្ថែម