Ramires បន្តកិច្ចសន្យា៤ឆ្នាំទៀតជាមួយនឹង Chelsea (Video Inside)

ក្រុងឡុងដ៍៖ កីឡាករខ្សែបម្រើប្រយុទ្ធ Ramires បាន សម្រេចចិត្តបន្តកិច្ចសន្យារយៈពេល៤ឆ្នាំទៅមុខទៀតលេងឲ្យក្រុម ការពារតំណែងជើងឯក Premier League តោខៀវ Chelsea ដោយនឹងផុតកំណត់រហូតដល់ឆ្នាំ២០១៩ខាងមុខនៅ កីឡដ្ឋាន Stamford Bridge ។

អតីតកីឡាកររបស់ក្លឹបព័រទុយហ្គាល់ Benfica ដែលបានមកចូលរួមឲ្យ Chelsea កាលពីឆ្នាំ២០១០ មកនេះបានជួយ ឲ្យ Chelsea គ្រប់ពានទាំងអស់រួមមាន Premier League, Champions League, Europa League, FA Cup និង ពាន League Cup ក្នុងរយៈពេល៥ឆ្នាំមកនេះក្នុងទឹកដីអង់គ្លេស ។

ខ្សែបម្រើជនជាតិប្រេស៊ីល វ័យ២៨ឆ្នាំរូបនេះបានថ្លែងប្រាប់គេហទំព័រ BBC ថា “ខ្ញុំសង្ឃឹមថា ខ្ញុំនៅតែជាកីឡាករសំខាន់ ដដែលក្នុងការឈ្នះពានផ្សេងៗក្នុងរយៈពេល៤ឆ្នាំទៅមុខទៀត ដូចអ្វីដែលធ្លាប់ធ្វើនាពេលកន្លងមកដែរនៅ Chelsea ពី ការចូលលេងរបស់ខ្ញុំនៅទីនេះបានចំនួន២៤១ប្រកួតហើយនោះ” ។

សូមបញ្ជាក់ដែរថា ក្នុងលីកសម័យកាលមកនេះ Ramires មិនសូវបានបង្ហាញខ្លួនច្រើនណាស់ណានោះទេ ដោយសារ តែបញ្ហារបួសខ្លាំងពេក និង Chelsea បានទិញចូលកីឡាករល្អៗច្រើន និងរួមបញ្ចូល Pedro ថែមទៀតដែរនៅរដូវកាលនេះ ដែលធ្វើឲ្យកៅអីរបស់ Ramires រឹតតែចង្អៀតខ្លាំងឡើងថែម ៕

Ramires បន្តកិច្ចសន្យា៤ឆ្នាំទៀតជាមួយនឹង Chelsea (Video Inside)

គ្រាប់បាល់បំប៉ោងសំណាញ់ទីល្អបំផុតរបស់ Ramires