ល្បី G-Dragon មេ​ក្រុម Big Bang លួច​លាក់​ស្នេហ៍​ជាមួយ Taeyeon មេក្រុម Girls’ Generation

កូរ៉េ៖ ថ្មីៗនេះ មានពាក្យចចាមអារ៉ាម បានធ្លាយមកថា តារាចម្រៀងដ៏ល្បីល្បាញ មេក្រុម Big Bang វ័យ២៧ឆ្នាំ G-Dragon កំពុងមានទំនាក់ទំនងស្នេហា ជាមួយស្រីស្អាតវ័យ២៦ឆ្នាំ Taeyeon មេក្រុម Girls' Generation ដែលទើបតែបែកពីមិត្តប្រុស Baekhyun របស់ EXO កាលពីខែមុន ។

យ៉ាងណាក៏ដោយ រយៈពេល៣ថ្ងៃ ក្រោយដំណឹងនេះ ក្លាយជាប្រធានបទក្តៅ សម្រាប់អ្នកគាំទ្រ នៅថ្ងៃទី៣០ខែតុលា ឆ្នាំ២០១៥នេះដែរ តំណាងនៃតារាទាំងពីរ បានចេញមកមុខមកបកស្រាយថា វាមិនមែនជាការពិតនោះទេ ដោយតំណាងមកពី SM Entertainment បានលើកឡើងថា « គ្មានភស្តុតាងអ្វី ដែលបង្ហាញថា អ្នកទាំងពីរស្រលាញ់គ្នានោះទេ ហើយក៏គ្មានចំណុចណា ត្រូវយកមកពិភាក្សានោះដែរ »។ ចំណែកតំណាង របស់ G-Dragon YG Entertainment បានឆ្លើយតបថា« គ្មានអ្វីត្រូវពិភាក្សានោះទេ» ។
 
ដំណឹងស្នេហ៍នេះដែរ ត្រូវបានលេចឮកាលពីប៉ុន្មានថ្ងៃមុននេះ បន្ទាប់ពី G-Dragon បែកពីមិត្តស្រី ជាតារាម៉ូដែល Mizuhara Kiko ហើយនាង Taeyeon ក៏បានបែកពីប្រុសស្អាត សមាជិក EXO តារាវ័យ២៣ឆ្នាំ Baekhyun ៕

ល្បី G-Dragon មេ​ក្រុម Big Bang លួច​លាក់​ស្នេហ៍​ជាមួយ Taeyeon មេក្រុម Girls' Generation

ល្បី G-Dragon មេ​ក្រុម Big Bang លួច​លាក់​ស្នេហ៍​ជាមួយ Taeyeon មេក្រុម Girls' Generation