គង់ ច័ន្ទស្រីមុំ សម្រក់​ទឹកភ្នែក ព្រោះ​តែ​ពាក្យ​សម្តី​របស់ គឹម សីហា

ភ្នំពេញ៖ ទស្សនិកជនស្ទើរតែទូទាំងប្រទេស ពិតជាបានដឹងពីចំណងស្នេហា របស់តារាសម្តែងរូបស្អាត កញ្ញា គង់ ច័ន្ទស្រីមុំ និងលោក គឹម សីហា រួចមកហើយ ដោយជារឿយៗចំណងស្នេហាមួយនេះ រមែងតែងតែជួបប្រទះនូវភាពផ្អែមល្ហែម និងភាពចម្រូងចម្រាស់ខ្លះៗ ក្នុងជីវិតស្នេហារបស់ពួកគេ។ ជាថ្មីម្ដងទៀត អ្វីដែលធ្វើឲ្យទស្សនិកជន មានការចាប់អារម្មណ៍នោះ គឺនៅពេលនេះ គង់ ច័ន្ទស្រីមុំ បានសម្រក់ទឹកភ្នែក ដូចតំណក់ទឹកភ្លៀង ព្រោះតែរំភើបចិត្តដោយសារតែពាក្យសម្ដីរបស់គូស្នេហ៍នាង ។

តារាសម្តែងបុរសសង្ហា លោក គឹម សីហា បានបង្ហាញភាសាស្នេហា ផ្អែមល្ហែម ជាមួយគូស្នេហ៍រូបស្អាត ជាកូនកាត់ចិន កញ្ញា គង់ ច័ន្ទស្រីមុំ ជាសាធារណៈ នៅក្នុងកម្មវិធី «សើចហ្មង.!» របស់ស្ថានីយទូរទស្សន៍ PNN ដោយបុរសសង្ហា លោក កឹម សីហា បានទម្លាយពីចំណងស្នេហា របស់ខ្លួន រយៈពេល៨ឆ្នាំនេះ ដោយលោកបានរំឭក ទាំងរឿងសប្បាយទុក្ខសោក បញ្ហាមិនចេះចប់មិនចេះហើយ។

តែអ្វីដែលធ្វើឲ្យគូស្នេហ៍មួយគូនេះ អាចជន្នះឧបសគ្គ គ្រប់យ៉ាងនោះ គឺក្តីស្រឡាញ់ដែលមាន ចំពោះគ្នាទៅវិញទៅមក ។

ចង់ដឹងថា ភាសាផ្អែមល្ហែម រវាងគូស្នេហ៍វ័យក្មេង កញ្ញា គង់ ច័ន្ទស្រីមុំ និងលោក គឹម សីហា មានភាពផ្អែមល្ហែមស្រឡាញ់គ្នា និងបង្ហាញអារម្មណ៍ រំភើបយ៉ាងណាខ្លះ ដល់ទស្សនិកជននោះ កុំឲ្យខាតពេលយូរទៅទស្សនា ជាមួយ LookingTODAY ទាំងអស់គ្នា៖

គង់ ច័ន្ទស្រីមុំ សម្រក់​ទឹកភ្នែក ព្រោះ​តែ​ពាក្យ​សម្តី​របស់ គឹម សីហា

គង់ ច័ន្ទស្រីមុំ សម្រក់​ទឹកភ្នែក ព្រោះ​តែ​ពាក្យ​សម្តី​របស់ គឹម សីហា