ពន្ធដារ ពន្យារពេល​បង់ពន្ធ លើ​អចលន​ទ្រព្យ​ជាលើក​ទី២ រហូតដល់​ថ្ងៃទី៣០ ខែវិច្ឆិកា

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ បានចេញសេចក្តីជូនដំណឹងមួយ ដោយប្រកាសពន្យារពេលជាលើកទី២ ការបង់ពន្ធលើអចលនទ្រព្យ សម្រាប់ឆ្នាំ២០១៥ រហូតដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៥។

សេចក្តីជូនដំណឹងបានបញ្ជាក់ថា ការពន្យារពេលនេះ ដោយសារពិនិត្យឃើញថា ក្នុងអំឡុងពេលនៃការពន្យារការប្រកាសបង់ពន្ធលើអចលនទ្រព្យ រហូតដល់ថ្ងៃនេះ មានម្ចាស់អចលទ្រព្យជាច្រើន កំពុងមមាញឹកមកប្រកាសបង់ពន្ធ និងមានម្ចាស់អចលនទ្រព្យមួយចំនួន ទៀតក៏នៅមិនទាន់បានមកប្រកាសបង់ពន្ធ លើអចលនទ្រព្យសម្រាប់ ឆ្នាំ២០១៥នៅឡើយ៕

ពន្ធដារ ពន្យារពេល​បង់ពន្ធ លើ​អចលន​ទ្រព្យ​ជាលើក​ទី២ រហូតដល់​ថ្ងៃទី៣០ ខែវិច្ឆិកា