បើកការរដ្ឋាន ជួសជុលផ្លូវបេតុង ឆ្អឹងដែក៤ខ្សែ និងដាក់លូ៤ខ្សែ និងស្តាលូ៤ខ្សែ នៅសង្កាត់កាកាប

ភ្នំពេញ៖ ដោយសារផ្លូវបេតុង នៅក្នុងសង្កាត់កាកាប ចំនួន៤ខ្សែរងការខូចខាត មួយចំនួននោះទើបសាលា ខណ្ឌ ពោធិ៍សែនជ័យ ទើបនៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥នេះ សាលាខណ្ឌពោធិ៍សែនជ័យ បានរៀបចំបើកការដ្ឋាន ជួសជុលផ្លូវនេះឡើងវិញ ហើយក្នុងនោះការមានការ ដាក់ប្រព័ន្ធលូថ្មី ចំនួន៤ខ្សែ និងស្តារប្រព័ន្ធលូ ចំនួន៤ខ្សែ រួមនិងស្តារប្រឡាយបង្ហូរទឹកសំអុយ មួយកន្លែងផងដែរ។ ពិធីនេះ ប្រព្រឹត្តិទៅក្រោមវត្តមានលោក ហែម ដារិទ្ធិ អភិបាលនៃគណអភិបាល ខណ្ឌពោធិ៍សែនជ័យ និងមានការចូលរួម ពីលោកស្រី អ៊ឹម ថាវី អភិបាលរង លោក យិន គា នាយករដ្ឋបាលសាលាខណ្ឌ រួមនិងមន្ត្រី សាលាខណ្ឌ ជាច្រើនរូបទៀតដែរ និងមានការចូលរួមពីប្រជាពលរដ្ឋ នៅក្នុងសង្កាត់កាកាបជិត ៣០០នាក់ផងដែរ។

នៅក្នុងពិធីនោះលោក ហែម ដារិទ្ធិ បាននិយាយទៅកាន់ប្រជាពលរដ្ឋថា ដើម្បីឲ្យផ្លូវឲ្យផ្លូវដែលយើងស្ថាបនារួច មានគុណភាព ប្រើប្រាស់បានយូរអង្វែង យើងត្រូវតែពិនិត្យទៅលើប្រព័ន្ធ លូតើវាមានការ កកស្ទះទឹកឬអត់ បើសិន ជាវាកកស្ទះទឹក គឺបង្កឲ្យប៉ះពាល់ដល់ផ្លូវជាមិនខាន ទើបពេលនេះ គឺយើងធ្វើ ទាំងផ្លូវ ដាក់លូ ស្តារប្រព័ន្ធលូ និង ស្តាប្រឡាយទឹកផងដែរ ។ ហើយចំពោះសង្កាត់កាកាបនេះ គឺជាសង្កាត់មួយដែល រងការលិចលង់ខ្លាំងជាងគេ ។

លោកបានបន្តថា ដើម្បីឲ្យផ្លូវនិងប្រព័ន្ធលូអាចប្រើប្រាស់ បានយូរនោះ គឺក៏ត្រូវការបងប្អូនប្រជាពលរដ្ឋ ចូលរួម ជាមួយផងដែរ ដូចជាការវេចខ្ចប់សំរាម ទុកដាក់ឲ្យបានត្រឹមត្រូវ កុំបោះចូលក្នុងលូវាបង្កឲ្យកកស្ទះទឹកហូរ មិនលឿន ឬក៏មិនរួចតែម្តង ។

លោកបានបន្តថា ការជួសជុលផ្លូវ និងដាក់ប្រព័ន្ធលូ ឬស្តារប្រព័ន្ធលូ នេះ គឺត្រូវបានក្រុមហ៊ុន សំ ស៊ីវន ជាអ្នក ដេញថ្លៃបានទទួលគម្រោង ជួសជុលនិងស្តារ ក្នុងនោះជួសជុលផ្លូវចាក់បេតុងឆ្អឹងដែក ចំនួន៤ខ្សែ មានផ្ទៃក្រឡា សរុប ៤៧៥០ម៉ែត្រការ៉េ នៅក្នុងភូមិប៉ប្រកខាងត្បូង១ខ្សែ ប្រវែង៤៦៥ម៉ែត្រការ៉េ ភូមិតាងួន១ខ្សែប្រវែង ៥២៥ ម៉ែត្រការ៉េ ,ផ្លូវលេខ៣០ ក្នុងភូមិត្រពាំងល្វា១ខ្សែ ប្រវែង១.១០០ម៉ែត្រការ៉េ និងផ្លូវលេខ៥៦K ក្នុងភូមិចំការឪឡឹក និងភូមិតាងួន១ខ្សែ ប្រវែង២.៦៦០ម៉ែត្រការ៉េ និងដាក់ប្រព័ន្ធលូថ្មីចំនួន៤ខ្សែ ក្នុងភូមិតាងួន ,ភូមិប៉ប្រកខាងជើង និងប៉ប្រកខាងត្បូង សរុបប្រវែង៥.៦៤៥ម៉ែត្រការ៉េ រួមនិងគម្រោងស្តារ ប្រឡាយបង្ហូរទឹកសំអុយចំនួន១កន្លែង ក្នុងភូមិចំការឪឡឹកប្រវែង៤៥០ម៉ែត្រ ។

លោកបានបន្តថា បន្ទាប់ពីបើកការដ្ឋានរួចខណៈក្រុមហ៊ុនចាប់ដំណើរការ ស្ថាបនានោះ សូមឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមសហការ ជាមួយក្រុមហ៊ុនផង ដើម្បីឲ្យក្រុមហ៊ុនធ្វើទៅបានដោយរលូននោះ ពីព្រោះការស្ថាបនាវាតែងតែ ប៉ះពាល់ បន្តិចបន្តួចចៀសមិនរួចនោះទេ ។

ដោយឡែកពាក់ព័ន្ធនិងការបើកការដ្ឋាន នេះដែរ ប្រជាពលរដ្ឋរស់នៅក្នុងសង្កាត់កាកាប បានធ្វើការរិះគន់ចំពោះ ក្រុមហ៊ុន សំ ស៊ីវន ថា ដោយកន្លងមកក្រុមហ៊ុន១នេះ បានស្ថាបនាផ្លូវបេតុង នៅក្នុងមូលដ្ឋានរបស់ពួកគាត់ ប៉ុន្តែ ពុំមានស្តងដាត្រឹមត្រូវ ទៅតាមការណែនាំរបស់សាលាខណ្ឌ នោះទេ ពីព្រោះផ្លូវដែល ក្រុមហ៊ុន១នេះស្ថាបនា រួចនោះ គឺវាហាក់បីដូចជាបានតែ១រយះខ្លីប៉ុណ្ណោះ គឺផ្លូវត្រូវរងការខូចខាតជាបណ្តើរៗទៅវិញ ប៉ុន្តែពេលនេះ ពួកគាត់ សង្ឃឹមថា ក្រុមហ៊ុន សំ ស៊ីវន ធ្វើការស្ថាបនាដោយយកចិត្តទុកដាក់ ជាមិនខានហើយអាចធានា បាន គុណភាព យូរអង្វែង ដើម្បីរក្សាកេរ្តិ៍ឈ្មោះក្រុមហ៊ុន របស់ខ្លួនក្នុងការចូលរួមដេញថ្លៃផ្លូវ អភិវឌ្ឍន៍មូលនិធិសង្កាត់ អណត្តិក្រោយៗទៀត៕

បើកការរដ្ឋាន ជួសជុលផ្លូវបេតុង ឆ្អឹងដែក៤ខ្សែ និងដាក់លូ៤ខ្សែ និងស្តាលូ៤ខ្សែ នៅសង្កាត់កាកាប

បើកការរដ្ឋាន ជួសជុលផ្លូវបេតុង ឆ្អឹងដែក៤ខ្សែ និងដាក់លូ៤ខ្សែ និងស្តាលូ៤ខ្សែ នៅសង្កាត់កាកាប

បើកការរដ្ឋាន ជួសជុលផ្លូវបេតុង ឆ្អឹងដែក៤ខ្សែ និងដាក់លូ៤ខ្សែ និងស្តាលូ៤ខ្សែ នៅសង្កាត់កាកាប

បើកការរដ្ឋាន ជួសជុលផ្លូវបេតុង ឆ្អឹងដែក៤ខ្សែ និងដាក់លូ៤ខ្សែ និងស្តាលូ៤ខ្សែ នៅសង្កាត់កាកាប

បើកការរដ្ឋាន ជួសជុលផ្លូវបេតុង ឆ្អឹងដែក៤ខ្សែ និងដាក់លូ៤ខ្សែ និងស្តាលូ៤ខ្សែ នៅសង្កាត់កាកាប