លោក សម រង្ស៊ី និងលោក កឹម សុខា សម្រេចមិន​តែងតាំង​បេក្ខភាពអនុប្រធានរដ្ឋសភាឡើយ

រូបថតពីហ្វេសប៊ុក​របស់​លោក កឹម សុខាប្រធាន​ និង​អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី និងលោក កឹម សុខា បាន​ឆ្លើយជាអវិជ្ជមាន​ទៅនឹង​លិខិត​របស់​លោក ហេង សំរិន ប្រធាន​រដ្ឋសភាដែល​ស្នើ​លោក សម រង្ស៊ី ឲ្យជ្រើសតាំង​បេក្ខភាព​ថ្មីជំនួសលោក កឹម សុខា ក្នុង​តំណែងអនុប្រធានរដ្ឋសភា។

តាម​រយៈទំព័រហ្វេសប៊ុក​របស់​លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ​រូបនេះ បាន​សេរសេរថា លោក និង​លោក សម រង្ស៊ី បានសម្រេច​គ្នា​រួចហើយ ថាពួកគេ​នឹង​មិន​តែងតាំង​បេក្ខភាពណាមួយ​ទៅបំពេញតួនាទី​ជាអនុប្រធាន​រដ្ឋសភា ដែលជាកូតា​របស់​គណបក្ស​សង្គ្រោះជាតិ នោះទេ។


​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​