គន្លឹះសាមញ្ញៗដោះស្រាយបញ្ហាធាត់ពីលោកស្រីវេជ្ជបណ្ឌិត Marion Flechtner-Mors

គន្លឹះសាមញ្ញៗដោះស្រាយបញ្ហាធាត់ពីលោកស្រីវេជ្ជបណ្ឌិត Marion Flechtner-Mors

ជា​ការ​ឆ្លុះ​បង្ហាញ​ពី​ភាព​ធ្ងន់​ធ្ងរ​នៃ​ការ​រីក​រាល​ដាល​ការ​លើស​ទម្ងន់​ឬ​ធាត់។ ​អង្គការ​សុខភាព​ពិភព​លោក​បាន​ប៉ាន់​ប្រមាណ​ថា នៅ​ក្នុង​ឆ្នាំ​២០០៨ មនុស្ស​ពេញ​វ័យ​ប្រមាណ​ជាង​១.៤​ពាន់​លាន​នាក់​គឺ​លើស​ទម្ងន់ និង​យ៉ាង​ហោច​ណាស់ ២.៨​លាន​នាក់​បាន​ស្លាប់​ជា​រៀង​រាល់​ឆ្នាំ​បណ្តាល​មក​ពី​ការ​លើស​ទម្ងន់​ឬ​ធាត់។

 

ជំងឺ​មហា​រីក ជំងឺ​ទឹក​នោម​ផ្អែម និង​ជំងឺ​សរសៃ​ឈាម​បេះដូង​ ​ជា​ពិសេស​ជម្ងឺ​គាំង​បេះដូង និង​ជម្ងឺ​ដាច់​សរសៃ​ឈាម ស្ថិត​ក្នុង​ចំណោម​ជម្ងឺ​ទាំង​ឡាយ​ ដែល​ភាព​ធាត់​ជា​មូល​ហេតុ​នៃ​ហានិភ័យ។​

 

អ្នក​ដឹង​ច្បាស់​ហើយ​ថា​ ភាព​ធាត់​កើត​ឡើង​ពី​អតុល្យភាព​នៃ​ថាមពល​ក្នុង​រាង​កាយ ដោយ​សារ​កាឡូរី​ដែល​អ្នក​បាន​ទទួល​ទាន​ គឺ​ច្រើន​ជាង​កាឡូរី​ដែល​អ្នក​បាន​ប្រើ​ប្រាស់។​ ដំណោះ​ស្រាយ​យ៉ាង​សាមញ្ញ​មួយ​គឺ «ញ៉ាំ​តិច ហើយ​ធ្វើ​ចលនា​ឲ្យ​បាន​ច្រើន»។

 

វា​ជា​ដំណោះ​ស្រាយ​មួយ​ដ៏​សាមញ្ញ។ ជីវិត​ទាន់​សម័យ​ធ្វើ​ឲ្យ​មនុស្ស​ភាគ​ច្រើន​ត្រូវ​អង្គុយ​យូរ​មិន​ថា​ការងារ​ការិយា​ល័យ​ដែល​ត្រូវ​អង្គុយ​ ឬ​អង្គុយ​សិក្សា​យូរ​នៅ​សាលារៀន​ឬ​អង្គុយ​ធ្វើ​កិច្ច​ការ​សាលា ឬ​ការ​ធ្វើ​ដំណើរ​តាម​រថយន្ត​ក្រុង ឬ​រថភ្លើង។ បន្ថែម​លើ​នេះ វា​ងាយ​ស្រួល​ខ្លាំង​ពេក​ក្នុង​ការ​រក​ទទួល​ទាន​ចំណី​អាហារ​ដែល​គួរ​ឲ្យ​ទាក់​ទាញ​និង​មាន​តម្លៃ​សមរម្យ​ដែល​អាហារ​ទាំង​នេះ​មាន​កាឡូរី​ច្រើន​តែ​មាន​សារធាតុ​ចិញ្ចឹម​តិច​តួច។ គំនិត​ផ្តួច​ផ្តើម​ផ្សេងៗ​ក្នុង​សហគមន៍​ក៏​សំខាន់​ផង​ដែរ។ ក្នុង​នាម​ខ្ញុំ​ជា​ទី​ប្រឹក្សា​របស់​ក្រុម​ហ៊ុន Herbalife ខ្ញុំ​បាន​ចូល​រួម​ក្លឹប​អាហារ​បំប៉ន​ជា​ច្រើន​ដែល​រៀបចំ​ដោយ​សមាជិក​ឯករាជ្យ​របស់​ក្រុមហ៊ុន ​Herbalife ដែល​នៅ​ទីនោះ ពួក​គាត់​បាន​និយាយ​អំពី​អាហារ​បំប៉ន​ដែល​ផ្តល់​សុខភាព​ល្អ សុខភាព​និង​ការ​គ្រប់​គ្រង​ទម្ងន់​និង​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក​នៅ​ក្នុង​បរិយាកាស​សប្បាយ​រីករាយ។

 

ការ​ទាក់​ទង​ក្នុង​សង្គម និង​ការ​ចូល​រួម​ជា​សហគមន៍​រវាង​សមាជិក​និង​សមាជិក គឺ​ជា​កូន​សោរ​ដឹកនាំ​ទៅ​រក​ភាព​ជោគ​ជ័យ​របស់​ពួក​គេ។ តាម​ការ​សិក្សា​ថ្មីៗ​នេះ​បាន​បង្ហាញ​អំពី​សារ​សំខាន់​នៃ​ការ​គាំទ្រ​ពី​បណ្តា​មិត្ត​ភក្តិ និង​គ្រួសារ និង​អត្ថ​ប្រយោជន៍​នៃ​ការ​ចូលរួម​ក្នុង​កម្មវិធី​សម្រក​ទម្ងន់​លក្ខណៈ​ជា​ក្រុម។

 

ប៉ុន្តែ​ជា​រួម​វា​អាស្រ័យ​លើ​បុគ្គល​និមួយៗ​ក្នុង​ការ​ប៉ង​ចង់​បាន​បែប​ផែន​ជីវិត​ដែល​រក្សា​ទម្ងន់​ដែល​ផ្តល់​សុខភាព​ល្អ​តាម​រយៈ​ការ​រួម​បញ្ចូល​គ្នា​រវាង​ការ​ធ្វើ​លំហាត់​ប្រាណ​រាង​កាយ និង​ការ​ទទួល​ទាន​អាហា​រូបត្ថម្ភ​ល្អ។

 

ការ​ធ្វើ​លំហាត់​ប្រាណ​រាងកាយ​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​សុខភាព​រាង​កាយ សុខមាល​ភាព​ខាង​ផ្នែក​អារម្មណ៍​និង​ការសម្រេច​បាន​នូវ​ទម្ងន់​ដែល​ផ្តល់​សុខភាព​ល្អ។ លំហាត់​ប្រាណ​នេះ​គួរ​តែ​រួម​បញ្ចូល​ទាំង​ការ​ហាត់​ប្រាណ​បែប​អេរ៉ូប៊ិក​ដែល​ធ្វើ​ឲ្យ​អ្នក​ដក​ដង្ហើម​បាន​ខ្លាំងៗ និង​បង្កើន​ចង្វាក់​បេះដូង។ កីឡា​ហែល​ទឹក​និង​កីឡា​ជិះ​កង់​ក៏​ស្ថិត​ក្នុង​ប្រភេទ​សកម្មភាព​ល្អ​ផង​ដែរ។

 

ដើម្បី​ជួយ​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អ ចូរ​អ្នក​ហាត់​ប្រាណ​រាង​កាយ​ដោយ​ធ្វើ​សកម្មភាព​កំរិត​ល្មមៗ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​៣០​នាទី​ស្ទើរ​តែ​រាល់​ថ្ងៃ ឬ​ជា​រៀង​រាល់​ថ្ងៃ។ ប្រសិន​បើ​អ្នក​ចង់​សម្រក​ទម្ងន់​ ចូរ​អ្នក​ហាត់​ប្រាណ​រាង​កាយ​ដោយ​ធ្វើ​សកម្ម​ភាព​កម្រិត​ល្មមៗ​ទៅ​កម្រិត​ខ្លាំងៗ​ប្រមាណ​៦០នាទី​ ស្ទើរ​រាល់​ថ្ងៃ​ហើយ​ទទួលទាន​កាឡូរី​ឲ្យ​បាន​តិច​ជាង​កាឡូរី​ដែល​អ្នក​ប្រើ​ប្រាស់។

 

ការ​ធ្វើ​លំហាត់​ប្រាណ​រាងកាយ​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​យ៉ាង​ទូលំ​ទូលាយ ។ ​អ្នក​អាច​កាត់​បន្ថយ​ការ​ប្រឈម​មុខ ឬ​ជួយ​គ្រប់​គ្រង​ជម្ងឺ​រ៉ាំរ៉ៃ​ ដូច​ជា​ជម្ងឺ​ទឹក​នោម​ផ្អែម​កម្រិត​២ កូឡេស្តេរ៉ូល​ខ្ពស់ ជម្ងឺ​បេះដូង ពុក​ឆ្អឹង និង​ជម្ងឺ​រលាក​សន្លាក់។ អ្នក​អាច​ធ្វើ​ឲ្យ​សាច់​ដុំ ឆ្អឹង​និង​សន្លាក់​រឹង​មាំ​ព្រម​ទាំង​មាន​ភាព​បត់​បែន​ប្រសើរ​ឡើង។ បន្ថែម​លើ​នេះ​ទៀត អ្នក​អាច​បង្កើន​អារម្មណ៍​ស្រស់​ថ្លា​របស់​អ្នក​ផង​ដែរ។

 

និយាយ​ពី​អាហារូបត្ថម្ភ អ្នក​គួរ​កម្រិត​បរិមាណ​ថាមពល​ដែល​រាង​កាយ​ទទួល​ពី​ជាតិ​ខ្លាញ់​សរុប និង​ជាតិ​ស្ករ​ហើយ​ព្យាយាម​ទទួល​ទាន​បន្លែ ផ្លែ​ឈើ អង្ករ​សម្រូប​ និង​គ្រាប់​ធញ្ញ​ជាតិ​ឲ្យ​បាន​ច្រើន​។​ វា​មាន​តម្លៃ​ណាស់​ក្នុង​ការ​ចំណាយ​ពេល​វេលា​ពិនិត្យ​មើល​រាល់​ស្លាក​សញ្ញា​អាហារ ថា​តើ​វា​មាន​ជាតិ​ស្ករ​អាក្រក់​ ដូច​ជា​ទឹក​ស៊ីរ៉ូ​ធ្វើ​ពី​ពោត​ដែល​មាន​ជាតិ​ស្ករ​ខ្ពស់ រួម​ជាមួយ​ជាតិ​ខ្លាញ់​សិប្បនិមិត្ត។​ បន្ថែម​លើ​នេះ​ទៀត មនុស្ស​យើង​ភាគ​ច្រើន​តែង​ទទួល​ទាន​ជាតិ​អូមេហ្គា៦​ច្រើន​ហួស​ប្រមាណ​នៅ​ក្នុង​របប​អាហារ​របស់​យើង ហេតុ​ដូច្នេះ​ហើយ​យើង​គួរ​ទទួល​ទាន​ជាតិ​អូមេហ្គា​៣ ឲ្យ​បាន​ច្រើន​ដែល​សារធាតុ​នេះ​អាច​រក​បាន​នៅ​ក្នុង​ត្រី​ធម្មជាតិ គ្រាប់​ធ្មៃ គ្រាប់​វ៉ុល​ណាត់ និង​អាហារ​ជំនួយ​បន្ថែម។

 

ការ​បង្កើន​បរិមាណ​ប្រូតេ​អ៊ីន​ក្នុង​របប​អាហារ​របស់​អ្នក អាច​ជួយ​អ្នក​សម្រក​ទម្ងន់​បាន បើ​ទោះ​ជា​អ្នក​មិន​បាន​ជៀស​វាង​ការ​ទទួល​ទាន​កាបូអ៊ីដ្រាត។ នេះ​គ្រាន់​តែ​ជា​ផ្នែក​មួយ ដោយ​សារ​កាបូអ៊ីដ្រាត​អាច​ធ្វើ​ឲ្យ​កម្រិត​សេរ៉ូតូនីន​កើន​ឡើង ចំណែក​ឯ​ប្រូតេអ៊ីន​អាច​ជំរុញ​ឲ្យ​មាន​ការ​ផលិត​នៃ​សារ​ធាតុ​បញ្ជូន​សញ្ញា​សរសៃ​ប្រសាទ​ដែល​លើក​កម្ពស់​ភាព​រវៀស​រវៃ​ និង​សកម្មភាព​រាង​កាយ។ប្រភព​ល្អ​នៃ​ជាតិ​ប្រូតេអ៊ីន គឺ​ផលិត​ផល​ធ្វើ​ពី​ទឹក​ដោះ​គោ​មាន​ជាតិ​ខ្លាញ់​ទាប ពពួក​សណ្តែក​ត្រី​និង​ប្រភេទ​សាច់​សុទ្ធ​គ្មាន​ខ្លាញ់​ដូច​ជា​សាច់​មាន់​ជា​ដើម។

 

តាម​ការ​ស្រាវ​ជ្រាវ​បាន​បង្ហាញ​ផង​ដែរ​ថា អាហារ​ជំនួស​និង​អាហារ​ជំនួយ​បន្ថែម​អាច​ជួយ​ឲ្យ​មនុស្ស​យើង​រក្សា​ទម្ងន់​និង​សូម្បី​តែ​សម្រក​ទម្ងន់ ខណៈ​ដែល​អាហារ​ទាំង​នេះ​ផ្តល់​នូវ​តុល្យ​ភាព​នៃ​សារធាតុ​ចិញ្ចឹម ជាតិ​សរសៃ និង​ទឹក។ ជា​ការ​ពិត​ណាស់​ខ្ញុំ​បាន​ធ្វើការ​ស្រាវ​ជ្រាវ​វេជ្ជសាស្រ្ត​នៅ​ឯ​សាកល​វិទ្យាល័យUlmនៅ​ប្រទេស​អាល្លឺម៉ង់​ពាក់​ព័ន្ធ​នឹង​មនុស្ស​ដែល​លើស​ទម្ងន់​ដែល​ក្នុង​ការ​ស្រាវ​ជ្រាវ​នេះ​យើង​បាន​រក​ឃើញ​ថា​ការ​ទទួល​ទាន​អាហារ​ជំនួស​បែប​អាហារ​ក្រឡុក​ជីវ​ជាតិ​បំប៉ន​ដែល​សំបូរ​ដោយ​ជាតិ​ប្រូតេ​អ៊ីន អាច​ជួយ​ឲ្យ​យើង​អាច​គ្រប់​គ្រង​ទម្ងន់​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​ល្អ​ជាង​ការ​កំណត់​នៃ​កម្រិត​បរិមាណ​កាឡូរី​តែ​ម៉្យាង។ ប្រការ​ដ៏​គួរ​ឲ្យ​កត់​សំគាល់​នោះ​គឺ ៦៤%​នៃ​ក្រុម​មនុស្ស​ដែល​បាន​ទទួល​ទាន​ប្រូតេអ៊ីន​ក្នុង​កម្រិត​ខ្ពស់​​មាន​កម្រិត​ហានិភ័យ​នៃ​បញ្ហា​សុខភាព​ទូទៅ​ដែល​ទាក់​ទង​នឹង​ការ​លើស​ទម្ងន់ តិច​ជាង​យ៉ាង​ខ្លាំង​បើ​ប្រៀប​ធៀប​នឹង​កម្រិត​ហានិភ័យ​ដែល​ប្រឈម​មុខ​ដោយ​មនុស្ស​៤១%​ដែល​បាន​ទទួល​ទាន​ប្រូតេអ៊ីន​ក្នុង​កម្រិត​ស្តង់ដារ។

 

ដូច្នេះ​ជា​សរុប វា​គ្មាន​វិធី​វេទមន្ត​អស្ចារ្យ​ដើម្បី​ទទួល​ជោគជ័យ​ក្នុង​ការ​សម្រក​ទម្ងន់​នោះ​ទេ។ ប៉ុន្តែ ប្រសិន​បើ​អ្នក​អនុវត្ត​តាម​ដំបូន្មាន​ក្នុង​អត្ថបទ​នេះ អ្នក​នឹង​ឃើញ​ថា​វា​មាន​តម្លៃ និង​អាច​ជួយ​អ្នក​ឲ្យ​រីក​រាយ​ជាមួយ​រង្វាន់​ជា​ច្រើន​ដែល​បាន​ពី​បែប​ផែន​ជីវិត​ដែល​ប្រកប​ដោយ​សុខភាព​ល្អ។

 

គន្លឹះសាមញ្ញៗដោះស្រាយបញ្ហាធាត់ពីលោកស្រីវេជ្ជបណ្ឌិត Marion Flechtner-Mors

លោក​ស្រី​វេជ្ជ​បណ្ឌិត Marion Flechtner-Mors

លោក​ស្រី​វេជ្ជ​បណ្ឌិត Marion Flechtner-Mors បច្ចុប្បន្ន​ជា​នាយក​នៃ​ក្រុម​ស្រាវ​ជ្រាវ​អាហា​រូបត្ថម្ភ​និង​ភាព​ធាត់​ នៃ​សាកល​វិទ្យាល័យ Ulmនៃ​ប្រទេស​អាលឺ្លម៉ង់។ លោក​ស្រី​មាន​ឯកទេស​ខាង​អាហា​រូបត្ថម្ភ​ដែល​ផ្តល់​សុខភាព​ល្អ និង ទំនាក់​ទំនង​រវាង​ភាព​ធាត់​និង​ភាព​មិន​ប្រក្រតី​នៃ​មេតា​ប៉ូលីស។ លោកស្រី​ក៏​ជា​សមាជិក​នៃ​ក្រុម​ប្រឹក្សា​ភិបាល​ផ្តល់​ប្រឹក្សា​ពី​អាហា​រូបត្ថម្ភ​របស់​ក្រុម​ហ៊ុន​ Herbalife ដែល​ក្រុម​ប្រឹក្សា​ភិបាល​នេះ​មាន​រួម​បញ្ចូល​ដោយ​អ្នក​ជំនាញ ដែល​នាំ​មុខ​គេ​ក្នុង​វិស័យ​អាហារ​បំប៉ន​និង​សុខភាព ដែល​ពួក​គាត់​ជួយ​ផ្តល់​ព័ត៌មាន បង្ហាត់​បង្រៀន​និង​បណ្តុះ​បណ្តាល​សមាជិក​ឯករាជ្យHerbalifeនិង​សាធារណ​ជន ស្តី​អំពី​គោល​ការណ៍​នៃ​អាហា​រូបត្ថម្ភ សកម្ម​ភាព​រាង​កាយ និង បែប​ផែន​ជីវិត​ដែល​ប្រកប​ដោយ​សុខភាព​ល្អ៕