តើវ​គ្គ​បណ្តុះ​បណ្តាល​សហ​គ្រិន​ភាព​សង្គម​ឡញ​ផាត​ដ៍គឺ​ជា​អ្វី?


តើវ​គ្គ​បណ្តុះ​បណ្តាល​សហ​គ្រិន​ភាព​សង្គម​ឡញ​ផាត​ដ៍គឺ​ជា​អ្វី?

វគ្គ​បណ្តុះ​បណ្តាល​សហ​គ្រិន​ភាព​សង្គម ឡញ​ដ៍ផាត នេះនឹង​ផ្តល់​នូវ​ការ​ចាប់​ផ្ដើម​នៃ​ភាព​ជា​សហគ្រិន​សង្គម​មួយ​ តាម​រយៈ​ជំហាន​ជាក់​ស្តែង​និង​មាន​អន្តរ​កម្ម​បង្ហាញ​អ្នក​ពី​របៀប​ដើម្បី​ធ្វើការ​ផ្លាស់​ប្តូរ​គំនិត​មួយ​ឲ្យ​ទៅ​ជា​អាជីវកម្ម​ដែល​មាន​គម្រោង​ច្បាស់​លាស់ ហើយ​អាច​សម្រេច​ទៅ​បាន។


វគ្គ​បណ្តុះ​បណ្តាល​សហ​គ្រិន​ភាព​សង្គម​នឹង​បង្រៀន​អ្នក​ចូល​រួម​ពី​របៀប​ដើម្បី:
– យល់​ដឹង​អំពី​បញ្ហា​សង្គម​ ឬ​បរិស្ថាន​ដែល​ប៉ះ​ពាល់​ដល់​សហគមន៍​របស់​ពួក​គេ
– រៀន​បង្កើត​នូវ​ដំណោះ​ស្រាយ​មួយ​ដែល​មាន​ប្រសិទ្ធភាព
– ការ​អភិវឌ្ឍន៍​លើ​គំនិត​អាជីវ​កម្ម​របស់​អ្នក​​​(បង្កើត​គុណ​តម្លៃ​មួយ​ដែល​រឹង​មាំ​និង​គម្រូ​អាជីវកម្ម​ប្រកប​ដោយ​ភាព​ច្នៃ​ប្រឌិត)
– ការ​កសាង​ផែន​ការ​ហិរញ្ញ​វត្ថុ​ប្រកប​ដោយ​និរន្តរភាព
– ការ​បង្កើត​នូវ​ផល​ប៉ះពាល់​វិជ្ជមាន​ដល់​សង្គម​តាម​រយៈ​អាជីវកម្ម​របស់​អ្នក និង​របៀប​នៃ​ការ​ធ្វើ​បទ​បង្ហាញ​ទៅ​ដល់​វិនិយោគិន​​​ ឬ​សហគ្រិន​មួយដើម្បី​ទទួល​បាន​ការ​បណ្តាក់​ទុន

 

វគ្គ​បណ្តុះ​បណ្តាល​នេះធ្វើ​ឡើង​ក្នុង​រយៈ​ពេល56ម៉ោង​​​ដោយ​ចាប់ផ្តើម​នៅ​ម៉ោង​​​៨និង​៣០​នាទី​ព្រឹក ថ្ងៃ​សុក្រ​​​ និង​បញ្ចប់​នៅ​ម៉ោង​២​រសៀល​ថ្ងៃ​អាទិត្យ។​ អ្នក​ចូល​រួម​នឹង​មាន​ឱកាស​លើក​ឡើង​នូវ​បញ្ហា​សង្គម​ដែល​ពួក​គេ​​​ចង់​ដោះ​ស្រាយ ឬ គំនិត​អាជីវកម្ម​ដែល​ពួក​គេ​ចង់​បង្កើត​ បន្ទាប់​មក​ត្រូវ​បាន​ធ្វើការ​ជា​ក្រុម​លើ​ការ​អភិវឌ្ឍន៍​​​គំនិត​អាជីវកម្ម​នោះ ហើយ​ក្រុម​នីមួយៗ​នឹង​ត្រូវ​បាន​គាំទ្រ​ដោយ​អ្នក​ណែនាំ​ដែល​មាន​បទ​ពិសោធន៍។

 

តាម​រយៈ​ការ​បង្ហាញ​ករណី​សិក្សា​ជាក់​លាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ​​​និង​ពី​សហ​គ្រិន​ខ្មែរ​ដែល​ការ​បំផុស​​​គំនិត និង​កំពុង​ទទួល​បាន​ជោគជ័យ​ក្នុង​អាជីវកម្ម​របស់​ពួក​គេ។ ​​​ចុង​សប្តាហ៍​នឹង​ត្រូវ​បញ្ចប់​ជាមួយ​នឹង​ការ​ធ្វើ​បទ​បង្ហាញ​ដល់​គណៈ​មេប្រយោគ​ ដើម្បី​ទទួល​បាន​នូវ​ការ​ផ្តល់​មាតិ​យោបល់​បន្ថែម។ គ្រប់​ក្រុម​សុទ្ធ​សឹង​ជា​អ្នក​ឈ្នះ!

 

ជា​ចុង​ក្រោយ​គ្រប់​គ្នា​នឹង​ទទួល​បាន​លិខិត​បញ្ជាក់​ពី Impact Hub PP​​​​​​ ក្នុង​ការ​បពា្ចប់​វគ្គ​បណ្តុះ​បណ្តាល​នេះ!

 

តើវ​គ្គ​បណ្តុះ​បណ្តាល​សហ​គ្រិន​ភាព​សង្គម​ឡញ​ផាត​ដ៍គឺ​ជា​អ្វី?

តើ​អ្នក​ណា​គួរ​តែ​ចូល​រួម?
គ្រប់​គ្នា​អាច​ចូល​រួម​បាន ជា​និស្សិត ជា​បុគ្គលិក​ក្រុម​ហ៊ុន ជា​បុគ្គលិក​អង្គការ​​​ ឬ​អាជីវករ ឲ្យ​តែ​អ្នក​មាន​គំនិត​ចង់​យល់​ដឹង​ពី​សហគ្រិន​ភាព​សង្គម ឬមាន​គំនិត​ចង់​បង្កើត​អាជីវកម្ម​ដោយ​ខ្លួនឯង ឬ​ចង់​ដោះ​ស្រាយ​បញ្ហា​នៅ​ក្នុង​សហគមន៍​របស់​អ្នក។
សិក្ខា​សាលា​នេះ​នឹង​ជួយ​អ្នក​ក្នុង​ការ​វិភាគ​លើ​បញ្ហា​ជាមួយ​និង​ការ​កសាង​ផែនការ​អាជីវកម្ម​ដ៏​រឹងមាំ​មួយ​ ដើម្បី​ចាប់​ផ្តើម​ឬ​ពង្រឹង​សហគ្រាស​សង្គម​របស់​អ្នក។

តម្លៃ​សម្រាប់​ចូលររួម 10ដុល្លារ (អ្នក​នឹង​ទទួល​បាន​អាហារ​ថ្ងៃ​ត្រង់ 3​​​  ពេល និង​តែ​កាហ្វេ​​​៥​​​ពេល ដោយ​ឥត​គិត​ថ្លៃ​សម្រាប់​រយៈ​ពេល​២​ថ្ងៃ​កន្លះ​នេះ)