ក្រុមអាជីវករ ផ្សារសាមគ្គី ទីរួមខេត្តកំពត សុំស្នើឲ្យ លោកអភិបាលក្រុង ជួយអន្តរាគមន៍ រឿងថៅកែផ្សារ ឡើងតម្លៃថ្លៃយាមតូប

កំពត៖ ក្រុមអាជីវករ អ្នកលក់ដូរក្នុងផ្សារសាមគ្គី ទីរួមខេត្តកំពត ប្រតិកម្មទៅនឹងថៅកែផ្សារដំឡើង ថ្លៃយាមលើតូបលក់ដូរបន្ថែមទៀត ដូច្នេះហើយនៅវេលាព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥នេះ ក្រុមអាជីវករយ៉ាងច្រើនកុះករ បានសរសេរជាលិខិត និងផ្តិតមេដៃផង ទៅរកលោកអភិបាលក្រុងកំពត ក្នុងគោលបំណង ឲ្យជួយអន្តរាគមន៍ជាបន្ទាន់មួយ សំណូមពរមិនឲ្យដំឡើងថ្លៃលើការយាមតូប តាមតែអំពើចិត្តរបស់ថៅកែផ្សារខាងលើ។

ក្រុមអាជីវករផ្សារ បានឲ្យដឹងថា ប៉ុន្មានថ្ងៃមកនេះ ខាងភាគីផ្សារ បានដំឡើងថ្លៃយាមតូបលក់របស់ពួកគាត់ ក្នុងតូបនីមួយៗ ដំឡើងថ្លៃថែម ពី៥០០០ទៅ១៥០០០រៀល ទៀត ដូចនេះហើយ ពួកអាជីករមិនអាចទទួលយកបានឡើយ ហើយសូមឲ្យខាងថៅកែផ្សារ នៅតែរក្សាតម្លៃដើមដដែល ដោយមិនចាំបាច់ដំឡើងថ្លៃ ថែមទៀតនោះទេ ពីព្រោះបច្ចុប្បន្ននេះ អ្នកលក់ដូរ ពិបាកក្នុងការរកកម្រៃចំណេញណាស់ ឬក៏ចំណេញ តិចតួចតែប៉ុណ្ណោះ។

ពាក់ព័ន្ធរឿងខាងលើ នៅវេលានេះព័ត៌មានយើង មិនទាន់រកការបំភ្លឺបានជាមួយ លោកអភិបាលក្រុងកំពត ក៏ដូចខាងភាគីផ្សារនៅឡើយទេ៕