សង្កាត់ ចាក់អង្រែលើ បើកការដ្ឋាន ស្ថាបនាផ្លូវបេតុង ១ខ្សែទៀត ក្នុងភូមិព្រែកតាគង់១ ដែលជាគំរោង អភិវឌ្ឍន៍ខណ្ឌ ឆ្នាំ២០១៥

ភ្នំពេញ ៖ អាជ្ញាធរខណ្ឌមានជ័យ បានបើកការដ្ឋានស្ថាបនាផ្លូវបេតុង ១ខ្សែទៀត ក្នុងភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ ដែលមានប្រវែង ៥២០ម៉ែត្រ ទទឹង៦ម៉ែត្រ ស្ថិតក្នុងគំរោងអភិវឌ្ឍន៍ខណ្ឌ ឆ្នាំ២០១៥  បន្ទាប់ពីបានធ្វើការដេញថ្លៃជាសាធារណៈ កាលពីពេលថ្មីៗកន្លងមក នេះ។

ពិធីបើកការដ្ឋាននេះ ប្រព្រឹត្តទៅ នារសៀល ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ ក្រោមវត្តមាន លោក អែម សុខលាង ប្រធានក្រុមប្រឹក្សាខណ្ឌ និងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ និងអ្នកស្រី ចន គន្ធា ប្រធានសមាគមនារីខណ្ឌ ជាភរិយា ដោយមានការចូលរួម ពីលោក ឌី រ័ត្នខេមរុណ អភិបាលរង លោក ចៅសង្កាត់ មន្ត្រីជំនាញ ប្រធានក្រុមហ៊ុនម៉ៅការដេញថ្លៃ និង ប្រជាពលរដ្ឋប្រមាណជិត២០០នាក់ ។

លោកពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ដែលបានអញ្ជើញចូលរួម បើកការដ្ឋានស្ឋាបនាផ្លូវនេះ បានឲ្យដឹងថា នេះគឺជាសមិទ្ធផលថ្មីមួយ ទៀត និងជាលើកទី២ហើយ ដែលសង្កាត់ចាក់អង្រែលើ ទទួលបានគម្រោងអភិវឌ្ឍន៍ខណ្ឌ ។ លោកបានបន្តថា ក្នុងរយៈពេលជាង២អាណត្តិ របស់ក្រុមប្រឹក្សាសង្កាត់ គឺមានការប្រែប្រួលយ៉ាងខ្លាំង ជាពិសេសលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ដោយបានប្រែក្លាយពីផ្លួវដី ទៅជាផ្លូវ បេតុង និង កៅស៊ូ ស្ទើ តែគ្រប់ផ្លូវទៅហើយ។ នេះបានបង្ហាញ ឲ្យឃើញពីការចូលរួមគាំទ្រ របស់ប្រជាពលរដ្ឋ មកលើក្រុមប្រឹក្សាសង្កាត់។

លោកអភិបាលខណ្ឌក៏បានលើកឡើង អំពីការអភិវឌ្ឍរីកចម្រើន របស់មូលដ្ឋានយើង ក្រោមការដឹកនាំប្រកប ដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលអភិវឌ្ឍ ប្រទេសជាតិ មានការរីកចម្រើនលើគ្រប់វិស័យ ព្រមទាំងបានលើកកម្ពស់ ជីវភាពប្រជាពលរដ្ឋបានល្អប្រសើរ។

នៅក្នុងឱកាសនោះដែរ លោកពេជ្រ កែវមុនី ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលមានលំនៅដ្ឋានរស់នៅ សងខាងផ្លូវ ចូលរួមសហការ និងមានការយោគយល់នូវផលប៉ះពាល់នានា នៅពេលការដ្ឋាន កំពុងដំណើរការ សូមជួយសំរួលយ៉ាងណា អោយការដ្ឋានដំណើរការបានរលូន និងបានរួចរាល់ តាមការគ្រោងទុកនាពេលដ៏ខ្លីខាងមុខ។ សូមតាមដានការលើការស្ថាបនាផ្លូវនេះ បើឃើញមានបញ្ហា ឬភាពមិនប្រក្រតីណាមួយ ត្រូវរាយការណ៍ជូនចៅសង្កាត់ និងមន្ត្រីជំនាញដើម្បីធ្វើការពិនិត្យ និងវាយតម្លៃ ព្រោះនេះគឺ ដើម្បីបម្រើប្រយោជន៍ ដល់បងប្អូនដែលអ្នកប្រើប្រាស់ផ្លូវនេះផ្ទាល់។ ចំណែកក្រុមហ៊ុន ទទួលការគោរពឲ្យបាន នូវបទដ្ឋានបច្ចេកទេស និង ផែនការការងារ ដែលមានចុះក្នុងកិច្ចសន្យាទទួល ការដែលខ្លួនបានចុះហត្ថលេខារួចហើយនោះ៕