សម្តេច​សខេង បញ្ជាក់ប្រាប់​លោក​សមរ​ង្ស៊ី ថា គណបក្ស​ប្រជាជន​កម្ពុជា នៅតែ​បន្ត​វប្បធម៌​សន្ទនា​

ភ្នំពេញ: ​ក្នុង​លិខិត​ជូន​លោក​សមរង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៥ សម្តេច​ក្រឡាហោម ស ខេង ប្រធាន​ថ្នាក់ដឹកនាំ​តំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​បញ្ជាក់ថា "​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា នឹង​នៅតែ​បន្ត​រក្សា​នូវ​ការជួប​សន្ទនា​ជាមួយ​ឯកឧត្តម និង​ឥស្សរជន​នយោបាយ​សំខាន់ៗ​ដទៃទៀត ដើម្បី​ធ្វើយ៉ាងណា​រួមគ្នា​ដោះស្រាយ​បញ្ហា​ជាតិ បម្រើ​ឲ្យ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ទាំងមូល ឈរលើ​គោលការណ៍​គោរព​គ្នា​ទៅវិញទៅមក មិន​ឆ្លៀតឱកាស​កេ​ញ​ចំណេញ​ពីគ្នា ទៅ​បម្រើ​ផលប្រយោជន៍​ឲ្យ​ក្រុម ឬ​បុគ្គល​ខ្លួន​ឡើយ​"​។​

​សម្តេច​សខេង បានបញ្ជាក់​ដូច្នេះ តប​ទៅនឹង​លិខិត​របស់លោក​សមរង្ស៊ី ដែល​បាន​ផ្ញើជូន​សម្តេច កាលពី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥​។ ក្នុង​លិខិត​នោះ លោក​សមរង្ស៊ី បាន​សរសេរ​ក្នុង​កម្មវត្ថុ ស្តីពី ការធានា​នូវ​សន្តិសុខ និង​សុវត្ថិភាព​របស់​អ្នកតំណាងរាស្ត្រ ព្រមទាំង​ការបន្ត​ពង្រឹង​វប្បធម៌​សន្ទនា ការគោរព​សិទ្ធិ​ក្រុម​មតិ​ភាគតិច និង​ការបន្ត​ដំណើរការ​កំណែ​ទម្រង់​ច្បាប់​ជាមួយគ្នា រវាង​ក្រុមការងារ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ជាការ​កត់សម្គាល់ ការឆ្លង​ឆ្លើយ​លិខិត​រវាង​លោក​សមរង្ស៊ី និង​សម្តេច​សខេង នៅពេលនេះ បានកើត​ឡើង ក្រោយពី​ព្រឹត្តិការណ៍​វាយ​អ្នកតំណាងរាស្ត្រ​ពីររូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី​២៦​តុលា​។ នៅ​ព្រឹក​ថ្ងៃទី​៣០​តុលា​នេះ រដ្ឋសភា ដែលមាន​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា ៦៨ រូប បាន​ប្រជុំ បោះឆ្នោត សម្រេច​ជា​ឯកច្ឆ័ន្ទ ទម្លាក់​លោក​កឹម​សុខា អនុប្រធាន​គណបក្ស​ស​ង្គ្រោះ​ជាតិ ចេញពី​តំណែង​អនុប្រធាន​ទី​១ រដ្ឋសភា​៕​