CNRP ប្រកាស​មិន​ស្នើ​បេក្ខជន​អនុប្រធាន​ទី​១​រដ្ឋសភា​ថ្មី​ជំនួយ​ឡើយ

រាជធានី​ភ្នំពេញ ៖ កាលពី​១​ម៉ោង​មុន​នេះ លោក កឹ​ម សុខា បាន​ប្រកាស​នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​ផ្លូវការ​របស់​លោក​ថា «​នៅ​រសៀល​ថ្ងៃ​ទី​៣០ ខែតុលា ឆ្នាំ​២០១៥​នេះ លោក​ប្រធាន សម រ​ង្ស៊ី និង​ខ្ញុំ កឹ​ម សុខា ក្នុង​នាម​ជា ប្រធាន និង​អនុប្រធាន​ គណបក្ស​សង្គ្រោះ​ជាតិ បាន​ពិភាក្សា​គ្នា និង​បាន​ឯកភាព​គ្នា​ហើយ​ថា គណបក្ស​សង្គ្រោះ​ជាតិ មិន​ស្នើ​បេក្ខជន អនុប្រធាន​ទី​១ រដ្ឋសភា​ថ្មី​ជំនួស ដែល​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញ និង​រំលោភ​លើ​កិច្ចព្រមព្រៀង​នយោបាយ​រវាង​គណបក្ស​ទាំង​ពីរ​នោះ​ឡើយ» ។

ការ​ប្រកាស​បែប​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​កាលពី​រសៀល​ថ្ងៃមិញ​នេះ សម្តេច​អគ្គ​មហា​ពញា​ចក្រី ហេង សំ​រិ​ន ប្រធានរដ្ឋសភា បាន​ចេញ​លិខិត​មួយ​ច្បាប់​ផ្ញើ​ជូន លោក សម រ​ង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​បញ្ជូន​បេក្ខជន​ជា​អនុប្រធាន​ទី​១ នៃ​រដ្ឋសភា នីតិកាល​ទី​៥ ដើម្បី​ឲ្យ​រដ្ឋសភា​រៀបចំ​ការ​បោះ​ឆ្នោត​ជ្រើសតាំង​ជំនួស​លោក កឹ​ម សុខា ដែល​ត្រូវ​បាន​បោះ​ឆ្នោត​ដក​តំណែង ។