ចាប់​រថយន្ត​ដឹក​ដី​ចំនូ​ន​៣​គ្រឿង លើកគ្នា​យក​ឡាន​ដឹក​ដី​ជាច្រើន​គ្រឿង​មក​បិទ ផ្លូវ​មុខ​ប៉ុ​ស្តី៏​រដ្ឋា​ល​សង្កាត់​លេខ​៤ ដើម្បី​តវ៉ា​ទាមទារ​ដោះលែង

ខេត្ត​ព្រះសីហនុ​៖ កាលពី​វេលា​ម៉ោង​ប្រមាណ​១៨ និង​០០​នាទី​ព្រលប់​ថ្ងៃទី​២៩​ខែតុលា​ឆ្នាំ​២០១៥​ក្រុម​តៃកុង​រថយន្ត​ដឹក​ដី​ប្រមាណ​៣០​នាក់ បាននាំគ្នា​យក​រថយន្ត​ដឹក​ដី​ជាច្រើន​គ្រឿង​ធ្វើការ​បិទផ្លូវ​សាធារណៈ​ខាងមុខ​ប៉ុ​ស្តិ៏​រដ្ឋបាល​ប៉ូលិស​សង្កាត់​លេខ​៤ ក្នុង​គោលបំណង់​ធ្វើការ តវ៉ា​ទាមទារ ឲ្យ​ដោះលែង​រថយន្ត​ដឹក ដី​ចំនូ​ន​៣​គ្រឿង​របស់​បក្ខ​ពួកគេ ដែល​មន្ត្រី​ជំនាញ​បរិស្ថាន និង​ប៉ូលិស ប៉ុ​ស្តិ៏​រដ្ឋបាល​សង្កាត់​លេខ​៤ ចាប់ ឃាត់ទុក​ផាកពិន័យ​ក្នុង​រថយន្ត​មួយគ្រឿង​១​លាន​រៀល ក្រោម​បទចោទប្រកាន់ ធ្វើ​អាជីវកម្ម​គ្មាន​ការ ទ​ទូល​ខុសត្រូវ ដឹក​ដី​មិន​គ្រប​តង់ ធ្វើ​ឲ្យ​ដី​ជ្រុះ ដី​ហ៊ុយ​រាយប៉ាយ​តាម​ដងផ្លូវ​សាធារណ៍ បង្ក​ផលប៉ះពាល់ សុខភាព ប្រជាពលរដ្ឋ ប៉ះពាល់​បរិស្ថាន និង​ធ្វើ​ឲ្យ​ខូចគុណភាព​ខ្យល់​ក្នុង​បរិយាកាស​។ ​ហេតុការណ៍​នេះ​បានធ្វើ ឲ្យ​ភ្ញាក់ផ្អើល​នេះ ស្ទើរ​ទូទាំង​ក្រុង​និង​បង្ករ​ឲ្យ​មាន ការកកស្ទះ ចរាចរណ៍ មិនអាច ធ្វើដំណើរ​ឆ្លងកាត់​បាន​ជិត​មួយ​ម៉ោង ហើយ​ភ្លាមៗ​នោះ​សមត្ថកិច្ច​ប៉ូលិស ប៉េ​អិ​ម​ត្រូវបាន​បញ្ជូន ក​ន្លៃ​កើតហេតុ​ផងដែរ​ដើម្បី​ការពារ និង​សម្រួល​ចរាចរណ៍ ។​

ក្រុម​តៃកុង​រថយន្ត​ដឹក​ដី​ដែល​នាំគ្នា​មក​ធ្វើ​ការតវ៉ា​ខាងលើនេះ ពូកគេ​បាន​និ​យ​យា​ប្រាប់​អ្នក​សា​ព័ត៌មាន​ឲ្យ​ដឹងថា​៖ រថយន្ត​ដឹក​ដី​ចំនូ​ន​៣​គ្រឿង ដែល​មន្ត្រី​បរិស្ថាន​និង​ប៉ូលិស​ចាប់​ឃាត់ទុក តាំងពីរ​ម៉ោង​១០​ព្រឹក នាំយកមក​ទុក​ក្នុង​ប៉ុស្តិ៍​លិ​ស​រដ្ឋបាល​សង្កាត់​លេខ​៤​នេះ​ដូចជា​សមល្មម​ធ្វើការ​ដោះ លែង វិញ​ហើយ​ដើម្បី​ឲ្យ​ពូកគេ​យកទៅ​រកស៊ី​ធម្មតា​វិញ​។ ប៉ុន្តែ​សម្រាប់​ការផាកពិន័យ​ក្នុង រថយន្ត​មួយគ្រឿង​តំ​ម្លែ​១​លាន​រៀល​ដោយសារតែ​រឿង​បន្តិច​បន្តូច (​ដឹក​ដី​មិន​គ្រប​តង់​) ពូកគេ​គ្មាន​លុយ​បង់​នោះទេ ដូចនេះ​ពូកគេ​ត្រូវតែ​នាំគ្នា​ធ្វើការ​តវ៉ា បែបនេះហើយ គឺ​ធ្វើ​ការតវ៉ា​យប់​នេះ​មិនបាន​សម្រេច ពូកគេ​នឹង​បន្តទៅ​ថ្ងៃស្អែក​ទៀត ។​

លោក អ៊ី សុខ​ឡេង អភិបាល​នែ​គណៈ​អភិបាលក្រុង​ព្រះសីហនុ បាន​មានប្រសាសន៍ថា រថយន្ត ដឹក​ដី​ទាំង​៣​ខាងលើនេះ លោក​ជា​អ្នកបញ្ជា​ឲ្យ​ចាប់ ពីព្រោះ​ដឹក​ដី​ជ្រុះ​លើផ្លូវ និង​ដឹក​ដី​គ្មាន​ច្បាប់​។ ដោយ បញ្ហា​នេះ​លោក​បាន​ពិភាក្សា ជាមួយ​ប្រធាន​មន្ទីរ​បរិស្ថាន​ដាច់ខាត ត្រូវអនុវត្ត​ច្បាប់បរិស្ថាន ហើយ​ថ្ងៃ ស្អែក លោក​នឹង​ទាក់​ទង់​ទៅ​មន្ទីរ​សាធារណការ ឲ្យ​ពិនិត្យ​លក្ខណ​:​បច្ចេកទេស​នៃ​ឡាន នោះ​បន្ថែមទៀត ។ ចំពោះ​ករណី​បិទផ្លូវ​សាធារណៈ ល្ងាចម៉ិញ លោក​អភិបាល បានធ្វើការ​បញ្ជាក់ថា អាជ្ញាធរ​អាច​បង្ក​សំណុំរឿង​បញ្ជូនទៅ​តុលាការ ចាត់ការ​តាមច្បាប់​បាន ព្រមទាំង​បានធ្វើ​ការព្រមាន ត្រង់ៗ​ថា ចាប់ពី​ថ្ងៃនេះ​តទៅ ត្រូវតែ​អនុវត្ត​ច្បាប់​ឲ្យ​បាន​ពេញ​លេង មិនអាច​អោយ​អ្នក ល្មើសច្បាប់ ធ្វើ​ព្យុះ​ភ្ញៀ​ង​តាមចិត្ត​បានទេ ។​

​លោក មុត សុធា​រិ​ទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​ព្រះសីហនុ​បានបញ្ជាក់​ប្រាប់​ឲ្យ​ដឹងថា នេះ​មិនមែន ជា​លើក​ទី​១​នោះទេ​ដែល​ក្រុមមន្ត្រី​របស់លោក​ចាប់​រថយន្ត​ដឹក​ដី​ខ្វះ​កាទ​ទូល ខុសត្រូវ បង្ក​ផលប៉ះពាល់ បរិស្ថាន ប៉ះពាល់ សុខភាព​ប្រជាពលរដ្ឋ​ទូទៅ យកមក​ធ្វើការ​ផាកពិន័យ​។ ហើយ​ការផាកពិន័យ ធ្វើឡើង មាន​ក្រដាស់​ស្នាម វិក្កយបត្រ​ត្រឹមត្រូវ ហើយ​ប្រាក់​ដែល​បានមកពី​ផាកពិន័យ​ទាំងនោះ​គឺជា​ថវិកា បង់​ចូល​រដ្ឋ ១០០​ភាគរយ​តែម្តង ដោយ​ការ​ផាក ពិន័យ​ធ្វើឡើង​ចាប់ពី​ក​ម្រឹត ១​លាន​រៀល រហូត​ទៅដល់ ១០​លាន រៀល​ក្នុង​១​គ្រឿង​។​

​លោក មុត សុធា​រិ​ទ្ធ ប្រធាន​មន្ទីរ​បរិស្ថាន​បញ្ជាក់បន្ថែម​ទៀតថា ជុំវិញ​ការផាកពិន័យ​បែបនេះ​មិន មែន​មន្ត្រី​បរិស្ថាន​ចេះតែ​ធ្វើតាម​ការនឹកឃើញ​នោះទេ តែ​នេះ​ជាការ​អនុវត្តន៍​ច្បាប់ ហើយ​ច្បាប់​នេះ​មុន និង​ធ្វើការ​អនុវត្តន៍ គឺ​បានធ្វើការ​ផ្សព្វផ្សាយ​យ៉ាង​ទូលំ​លាយ​ផងដែរ ប៉ុន្តែ​សម្រាប់​ក្រុម​រថយន្ត​ដឹក​ដី​ចំនូ​ន ៣​គ្រឿង ខាងលើ​ដឹង​ហើយ​ឮ​ហើយ​តែ​ពូកគេ​នៅតែ​ផ្គើន​មិន​ព្រម​អនុវត្តតាម ទើបត្រូវ​សមត្ថកិច្ច​ធ្វើការ ចាប់​យកមក​ធ្វើការ​ផាកពិន័យ​ដូចនេះ តែ​គួរ​ឲ្យ​សោកស្តាយ​ពូក​គាត់​ល្មើសច្បាប់​មិន​ព្រម​ឯកភាព​តាម​ការ ផាកពិន័យ​ទេ​បែរជា​នាំគ្នា​មក​ធ្វើការ​តវ៉ា​បង្ក​ភាពស្មុកស្មាញ​បែបនេះ​ទៅវិញ​៕ សមុទ្រ​ខៀវ

KA-30-10-2015-27 KA-30-10-2015-24 KA-30-10-2015-25 KA-30-10-2015-26 KA-30-10-2015-23​ ​