លោក​ហោ ណាំហុង​ កោះ​ប្រជុំ​ប្រមុខ​ការ​ទូត​បរទេស ​ពន្យល់​ករណី​ដក​តំណែង​លោក​កឹម សុខា​

​លោក ហោ ណាំហុង ​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា​ នៅ​រសៀល​ថ្ងៃ​ទី​៣០​តុលា​នេះ​ បាន​កោះ​អញ្ជើញ​ប្រធាន​​បេស​កម្ម​ការ​ទូត​ ​និង​ការិយាល័យ​តំណាង​អង្គការ​សហប្រជាជាតិ​ប្រចាំ​នៅ​​កម្ពុជា​​ចំនួន​​២៨ ​ដើម្បី​ពន្យល់​ប្រាប់​ពី​មូល​ហេតុ​នៃ​ការ​ដក​តំណែង​លោក កឹម សុខា​ និង​ការ​វាយ​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ពីរ​រូប​កាល​ពី​ថ្ងៃទី​២៦​តុលា​។ ​កិច្ច​ប្រជុំ​ដែល​បាន​ធ្វើ​ឡើង​អស់​រយៈពេល​ជិត​៣០​នាទី​នេះ ​បាន​បញ្ចប់​ទៅ ​ដោយ​មិន​មាន​ការ​ធ្វើ​សន្និសីទ​កាសែត​នោះទេ​។