មនុស្ស ៣១​នាក់​ស្លាប់​និង​របួសធ្ងន់​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​២៩ តុលា​

​ភ្នំពេញ​៖ មនុស្ស​ចំនួន ៣​នាក់​ស្លាប់ និង ២៨​នាក់​ទៀត​របួសធ្ងន់​ស្រាល ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​ចំនួន ១៥​លើក (​យប់ ៨​លើក​) នៅ​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៥ ។ នេះ​បើ​យោងតាម​ការផ្សាយ​របស់​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១៥​លើក​នេះ យានយន្ត​ខូចខាត​សរុប​ចំនួន ២៦​គ្រឿង ក្នុងនោះ រួមមាន ម៉ូតូ​ចំនួន ១៨​គ្រឿង រថយន្ត​ធុន​តូច ៦​គ្រឿង រថយន្ត​ធុន​ធំ ១​គ្រឿង និង​យាន​ផ្សេងៗ ១​គ្រឿង ។​

​មូល​ហេតុដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន ល្មើស​ល្បឿន ៤​លើក មិន​គោរព​សិទ្ធ ៥​លើក មិន​ប្រកាន់​ស្តាំ ២​លើក ប្រជែង​គ្រោះថ្នាក់ ២​លើក បត់​គ្រោះថ្នាក់ ១​លើក និង​ស្រវឹង ១​លើក​។ រីឯ អ្នក​មិន​ពាក់មួក​សុវត្ថិភាព​គ្រោះថ្នាក់​មាន​ចំនួន ២៧​នាក់ (​យប់​១៣​នាក់​) ៕

​ប្រ​ឡ​ង​បា​ន​និ​ទ្ទេ​ស «​A»​ ​ត្រូ​វ​ធ្វើ​យ៉ា​ង​ដូ​ច​ម្តេ​ច​?​​