ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ២​នាក់​រត់​រួច ពាក់ព័ន្ធ​ករណី​ប្លន់ បុគ្គលិក​ធនាគារ អេស៊ីលីដា​

​ខេត្ត​ព្រះសីហនុ​៖ រហូតមកដល់​វេលា​ម៉ោង​១១​ព្រឹក​ថ្ងៃទី​២៩​នេះ ជនសង្ស័យ​ម្នាក់​ក្នុងករណី​ប្លន់​ដែល​សមត្ថកិច្ច​ចម្រុះ​មាន​ទាំង​កងរាជអាវុធហត្ថ និង​កង​នគរបាល​បាន​សហការ​បង្ក្រាបបាន​នៅ​ម៉ោងជាង​៨​យប់ ថ្ងៃ​២៨ ខែតុលា ឆ្នាំ​២០១៥ បន្ទាប់ពី​ជនសង្ស័យ​រួមជាមួយ​បក្ខពួក​០៣​នាក់​ផ្សេងទៀត ធ្វើ​សកម្មភាព​ប្លន់​បុគ្គលិក​ធនាគា​អេស៊ីលីដា នៅ​កន្លែង​លក់​បង្អែម​ម្តុំ​ផ្សារ​វាលរេញ ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យបង្អែក​ចំការចេក បន្ទាប់ពី​ធ្វើការ​សាកសួរ​ពេញ​មួយ​ព្រឹក​។​ ​ ​

លោក​ឧ​ត្ត​ម សេនីយ៍ ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត បាន​មានប្រសាសន៍ថា ក្រោយពី​ទទួល​ព័ត៌មាន​អំពី​ករណី​ប្លន់​ម៉ូតូ​ភ្លាម កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ព្រៃនប់ បាន​សហការ​ជាមួយ​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​នគរបាល ស្រុក​ព្រៃនប់ ដេញតាម​ប្រ​ភិត​ប្រ​ភីង ។ លុះ​មកដល់​ផ្លូវបំបែក​ស្រែអំបិល ត្រូវ​កម្លាំង​អាវុធហត្ថ លេខ​៤០២ របស់​ស្រុក​ស្រែអំបិល ខេត្តកោះកុង​ស្ទាក់​ចាប់បាន ខណៈនោះ​ជនសង្ស័យ​បាន​បាញ់​តដៃ តែ​ត្រូវ​កម្លាំង​អាវុធហត្ថ លេខ​៤០២ បាញ់​តប​វិញ​បណ្តាល​ឲ្យ​ត្រូវ​ជើង​ខាងស្តាំ របស់​ជនសង្ស័យ ទើប​ចាប់ខ្លួនបាន​ម្នាក់​ក្នុងចំណោម​៣​នាក់ ហើយ​ប្រគល់អោយ​ជនសង្ស័យ​និង​វត្ថុតាង​មកអោយ​អាវុធហត្ថ ស្រុក​ព្រៃនប់​និង​បាន​បញ្ជូនបន្ត​មកកាន់​ម​ញ្ជា​ការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត ដើម្បី​សាកសួរ រីឯ​បក្ខពួក​២​នាក់​ទៀត​បាន​រត់គេច​ខ្លួន​រួច​។

​ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​មានឈ្មោះ ចាន់ ក្តឹប ភេទ​ប្រុស អាយុ​៤០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​សង្កាត់​ចោមចៅ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បាន​ប្រើ​កាំភ្លើងខ្លី​កា​59 ប្លន់​យក​ម៉ូតូ​ម៉ាក សេ​125 ស៊េរី​2015 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1AZ-0312 ពី​ជនរងគ្រោះ​ឈ្មោះ វន ពិសិដ្ឋ អាយុ​២១​ឆ្នាំ មានមុខរ​បរជា​បុគ្គលិក​ធនាគារ អេស៊ីលីដា នៅ​កន្លែង​លក់​បង្អែម​ម្តុំ​ផ្សារ​វាលរេញ​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​កម្លាំង​សមត្ថកិច្ច​បញ្ជូន​ទៅកាន់ មន្ទីរពេទ្យ​ព្យាបាល​របួស ជា​បណ្តោះអាសន្ន រីឯ​បក្ខពួក​២​នាក់ ទៀត​បាន​រត់គេចខ្លួន​រួច ៕ សមុទ្រ​ខៀវ​

KA-30-10-2015-07 KA-30-10-2015-06 KA-30-10-2015-05 KA-30-10-2015-04 KA-30-10-2015-08