បញ្ជូន​ជនជាតិ​រ៉ុ​ស្ស៊ី​ពាក់​ព័​ន្ឋ​រក្សាទុក​ថ្នាំញៀន​ទៅកាន់​សាលាដំបូង​ខេត្ត​

​ខេត្ត​ព្រះសីហនុ​៖ ជនសង្ស័យ​ជា​ជាតិ​បរទេស​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​រក្សាទុក​នៅ​សា​ធាតុ​ញៀន នា​ព្រឹក​ថ្ងៃទី​២៩​នេះ ត្រូវបាន​បញ្ជូន​ខ្លួន​ទៅកាន់​សាលាដំបូង​ហើយ បន្ទាប់ពី​ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន កាលពី​ថ្ងៃទី​២៨ ខែតុលា​កន្លងមក​។​ ​ ​

​លោក ឧ​ត្ត​ម​សេនីយ៍ ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ​បាន​ថ្លែ​ថា ក្រោម​កិច្ចសហការ​ណ៍រ​វាង​ការិយាល័យ​អន្តរ​ប្រវេសន៍ និង​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ​ស្នងការដ្ឋាន​គរ​បាល​ខេត្ត​ព្រះសីហនុ ទើប​ឈានដល់​ការឃាត់ខ្លួន​បាន​ជនបរទេស​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ករណី រក្សាទុក​នូវ​សា​ធាតុ​ចំនូ​ន​ជិត​២​ក្រាម​។ ជនសង្ស័យ​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​នេះ​មានឈ្មោះ AGEEV ALEXANDER ភេទ​ប្រុស​អាយុ​៣៣​ឆ្នាំ ជនជាតិ​រុស្ស៊ី ដោយ​ដកហូត​ថ្នាំញៀន​ទម្ងន់​ជិត​២​ក្រាម​ជា​ប្រភេទ​មេ​តាំ​ហ្វេ​តា​មីន​។ ជនសង្ស័យ​បាន​ចូលមក​កម្ពុជា​មក​កម្ពុ​ជា​កាលពី​ថ្ងៃទី​២០ ខែតុលា​ឆ្នាំ និង​បាន​ស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា​។​ ​ ​

​លោក ឧ​ត្ត​ម​សេនីយ៍​បន្តថា ចំពោះ​បញ្ហា​គ្រឿងញៀន និង​បញ្ហា​សន្តិសុខ នៅក្នុង​ខេត្ត​ព្រះសីហនុ ជាពិសេស​នៅក្នុង​ក្រុងព្រះសីហនុ កម្លាំង​សមត្ថកិច្ច​គ្រប់​បណ្តា​គោលដៅ គ្រប់​ការិយាល័យ​ជំនាញ បាន​នឹង​កំពុង​ខិតខំ​យ៉ាង​យកចិត្តទុកដាក់​បង្ក្រាប​៕ សមុទ្រ​ខៀវ

KA-30-10-2015-28 KA-30-10-2015-29 KA-30-10-2015-30 KA-30-10-2015-31​ ​