ទទួលទាន​អយ​ស្ទឺ​រ​ឆៅ​អាច​ប្រឈមមុខ​ឆ្លង​មេរោគ​ប្រភេទ​ណូ​រ៉ូ​វីរុស​

Sanofi

​ការទទួល​ទាន​អយ​ស្ទឺ​រ និង លៀស​សមុទ្រ អាច​ប្រឈមមុខ​នឹង​មេរោគ​ម្យ៉ាង​ឈ្មោះថា ណូ​រ៉ូ​វីរុស​(norovirus) ដែល​អាចធ្វើ​ឲ្យ​អ្នក​ឈឺ​ចុកពោះ រាក រកកល​ក្អួត និង ពុល ។​ អយ​ស្ទឺ​រ វា​មិន​ត្រឹមតែ​អាច​ចម្លង​មេរោគ​មក​មនុស្ស​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​ប្រភព​ផ្ទុក​ភ្នាក់ងារ​ចម្លង មេរោគ​ជាច្រើន​ផ្សេងទៀត ។​

តាម​ការសិក្សា​គេ​បាន​រកឃើញ​មេរោគ​ចំនួន ជាង ៨០ ភាគរយ ច្រើនជាង​នៅក្នុង​ខ្លួន​មនុស្ស ។ នេះ​បើតាម​លោក​សាស្ត្រាចារ្យ យ៉ុង​ជី វ៉ាង (Yong gie Wang) នៅ​សាកលវិទ្យាល័យ Shanghai Ocean ទីក្រុង​ស៊ា​ង​ហៃ ។​

ជា​លទ្ធផល​នៃ​ការសិក្សា​បង្ហាញថា​មាន​មេរោគ ជាច្រើន​នៅក្នុង​អយ​ស្ទឺ​រ និង មានលទ្ធភាព​ចម្លង​ទៅ កាន់​មនុស្ស​ប្រសិនបើ​គេ​ចូលចិត្ត​ទទួលទាន​ឆៅ ។

តាម​ការសិក្សា​មុនៗ​បង្ហាញថា ក្នុង​ខ្លួន​មនុស្ស មាន​មេរោគ​ប្រមាណ​ជា ៩០ ភាគរយ ក្នុងចំណោម អ្នករស់នៅ​តាម​តំបន់ឆ្នេរ ។ វា​អាច​បណ្តាលមកពី​កាកសំណល់​លាមក​របស់​មនុស្ស​ដែល​បញ្ចេញ​ចោល​នៅតាម​តំបន់ឆ្នេរ ។

មេរោគ​អាច​សំងំ​នៅក្នុង​ខ្លួន​អយ​ស្ទឺ​រ​ជាច្រើន​សប្តាហ៍ ក្រោយពេល​ឆ្លង​បើទោះជា​ពួកវា​មិន​រស់នៅ ជិត​តំបន់ឆ្នេរ​ក្តី ។ ​ទោះជា​យ៉ាងណាក្តី​លោកគ្រូ​ពេទ្យ វ៉ាង បាន​សំណូមពរ​ឲ្យ​អ្នក​ដែល​និយម​ទទួលទាន​អយ​ស្ទឺ​រ គួរ​ទទួលទាន​ចម្អិន​ឲ្យ​បាន​ឆ្អិន​ល្អ ។ លទ្ធផល​នៃ​ការសិក្សា​នេះ​បាន​ចុះផ្សាយ​ដោយ ទស្សនា​វ​ដ្តី​ស្រាវជ្រាវ Applied and Environ-mental Microbiology ៕​ ​ ​សុផល​


Related