តម្លៃ​ខ្លួន​តារា​ថៃ​ល្បីៗ​ទាំង ១២ រូប​សម្រាប់​ឆ្នាំ ២០១៦

Sanofi

​សម្រាប់​តម្លៃ​ខ្លួន​តារា​ក្នុង​ឆ្នាំ ២០១៦ ខាងមុខនេះ​គឺមាន​ការខុសប្លែក​ពី​ឆ្នាំ ២០១៥ យ៉ាងខ្លាំង ដោយ​តារា​ខ្លះ​មិនអាច​រក្សា​តម្លៃ​ខ្លួន​ឱ្យ​ស្ថិតក្នុង​លំដាប់​ខ្ពស់​ទាំង ១២ បានឡើយ តែ​តារា​ខ្លះ​កាន់តែ​លេចធ្លោ និង ទទួលបាន​តម្លៃ​ខ្លួន​ថ្លៃ​កប់​ព​ពត​។​
១     ​អ្នកនាង អាំ ផាត​ឆា​រ៉ា​ផា
​អ្នកនាង អាំ ផាត​ឆា​រ៉ា​ផា (Aum Patcharapa) បាន​ប្តូរ​ពី​លំដាប់​លេខ ៣ មកជា​លំដាប់​លេខ ១ ហើយ​ថ្មីៗ​នេះ មិន​ថា​ការងារ​ចូលរួម​កម្មវិធី ការងារ​សម្តែង​ខ្សែភាពយន្ត និង ការងារ​ថត​ស្ប៉ត សុទ្ធតែ​ទទួលបាន​តម្លៃ​ខ្លួន​ថ្លៃ​។ តម្លៃ​ចូលរួម​កម្មវិធី​ក្នុង​ទីក្រុង​គឺ ២០០.០០០ -២៥០.០០០ បាត (​ប្រហែល ៥.៦០០- ៨.៥០០ ដុល្លារ​) តែបើ​ទៅតាម​ខេត្ត​គឺ​ចាប់ពី ៣០០.០០០ បាត ឡើង (​ប្រហែល ៨.៥០០ ដុល្លារ​) ផ្សាយពាណិជ្ជកម្ម​គឺ ១០ លាន​បាត (​ប្រហែល ២៨ ម៉ឺន​ដុល្លារ​) ការងារ​សម្តែង​ខ្សែភាពយន្ត​គឺ ១៥០.០០០ បាត (​ប្រហែល ៤២០០ ដុល្លារ​)​។ គួរបញ្ជាក់​ផងដែរ​ថា បញ្ជី​គណនី​ក្នុង​ធនាគារ​របស់​អ្នកនាង អាំ ផាត​ឆា​រ៉ា​ផា គឺ​មិនតិចជាង ១០០ លាន​បាត (​ប្រហែល ៣ លាន​ដុល្លារ​) ឡើយ​។​



២     ​លោក ណា​ដេ​ត គូ​ហ្គី​មី​យ៉ា​
​សម្រាប់​លោក ណា​ដេ​ត គូ​ហ្គី​មី​យ៉ា (Nadech Kugimiya) វិញ បាន​ប្តូរ​ពី​លំដាប់​លេខ ៤ មកជា​លំដាប់​លេខ ២ តែបើរ​និយាយ​ពី​តួឯក​ប្រុស​ប្រចាំ​ប៉ុស្តិ៍​លេខ ៣ គឺ​លោក​ទទួលបាន​លំដាប់​លេខ ១ នាំមុខគេ​។ តម្លៃ​ខ្លួន​ចូលរួម​កម្មវិធី​ក្នុង​ទីក្រុង​គឺ ២០០.០០០ -២៥០.០០០ បាត (​ប្រហែល ៥.៦០០- ៨.៥០០ ដុល្លារ​) តែបើ​តាម​ខេត្ត​គឺ ៣០០.០០០ -៣៥០.០០០ បាត (​ប្រហែល ៨.៥០០- ១០.០០០ ដុល្លារ​) រីឯ​តម្លៃ​ខ្លួ​ផ្សាយ​ពាយ​ណិ​ជ្ជ​កម្ម​គឺ ៥ ទៅ ៨ លាន​បាត (​ប្រហែល ១៤ ម៉ឺន ទៅ ២៣ ម៉ឺន​ដុល្លារ​)​។​



៣​    ​អ្នកនាង យ៉ា​យ៉ា ឧ​រ៉ា​ស​សា​យ៉ា​
​មិន​ចម្លែក​ទេ​ដែល អ្នកនាង យ៉ា​យ៉ា ឧ​រ៉ា​ស​សា​យ៉ា (Yaya Urassaya) ទទួលបាន​លំដាប់​លេខ ៣ ព្រោះ​ជាទូទៅ ការងារ​របស់​អ្នកនាង យ៉ា​យ៉ា តែងតែ​ដើរ​ជា​គូ​ជាមួយ​លោក ណា​ដេ​ត ដូចនេះ​តម្លៃ​ខ្លួន​របស់​អ្នកនាង​ក៏​មិន​ទាប​ជាង​លោក ណា​ដេ​ត ប៉ុន្មាន​ឡើយ​។ ការងារ​ទាក់ទង​នឹង​កម្មវិធី​ក្នុង​ទីក្រុង​គឺ ២០០.០០០ បាត (​ប្រហែល ៥.៦០០​ដុល្លារ​) បើ​ទៅតាម​ខេត្ត​គឺ ២៥០.០០០ បាត (​ប្រហែល ៨.៥០០ ដុល្លារ​) រីឯ​ការងារ​ផ្សាយ​ពាយ​ណិ​ជ្ជ​កម្ម​គឺ ៤ ទៅ ៥ លាន​បាត (​ប្រហែល ១១ ម៉ឺន ទៅ ១៤ ម៉ឺន​ដុល្លារ​)​។​



៤     ​អ្នកនាង ឈុំ​ផូ អា​រ៉ា​យ៉ា​
​អ្នកនាង ឈុំ​ផូ អា​រ៉ា​យ៉ា (Chompoo Araya) មិនសូវ​ជា​ប្រែប្រួល​ប៉ុន្មាន​ឡើយ តែ​យ៉ាងហោចណាស់​អ្នកនាង​ប្តូរ​ពី​លំដាប់​លេខ ៥ មកជា​លំដាប់​លេខ ៤​។ ក្រោយពី​រៀបការ​ហើយ អ្នកនាង ឈុំ​ផូ មិនសូវ​ទទួល​ការងារ​ចូលរួម​ការ​ម្ម​វិធី​ប៉ុន្មាន​ឡើយ តែបើ​ទទួល​គឺ​ចូលរួម​តែ​នៅក្នុង​ទីក្រុង​ប៉ុណ្ណោះ​ដោយ​តម្លៃ​គឺ ១៥០.០០០ ទៅ ២០០.០០០ បាត (​ប្រហែល ៤២០០ ទៅ ៥.៦០០​ដុល្លារ​)​បើ​ថត​ផ្សាយ​ពាយ​ណិ​ជ្ជ​កម្ម​គឺ ៤ ទៅ ៦ លាន​បាត (​ប្រហែល ១១ ម៉ឺន ទៅ ១៧ ម៉ឺន​ដុល្លារ​)​។



៥​    ​លោក ជេ​ម ជី​រ៉ា​យ៉ុ​
​តួឯក​ប្រុស​ក្នុង​រឿង «​ក្លិន​ស្នេហ៍​ជាប់​ទ្រូង​» (Neung Nai Suang) ដែល​ទស្ស​និក​ស្គាល់​ថា​ជា​លោក ជេ​ម ជី​រ៉ា​យ៉ុ (Jame Jirayu) គឺ​បាន​ធ្លាក់​តម្លៃ​ខ្លួន​ពី​លំដាប់​លេខ ២ មក​នៅ​លេខ ៥​។ កន្លងមកនេះ​ដោយសារតែ​លោក ជេ​ម មានតម្លៃ​ខ្លួន​ខ្ពស់​ពេក ធ្វើឱ្យ​ក្រុមហ៊ុន​ម្ចាស់​ផលិតផល​ជាច្រើន​មិន​ហ៊ាន​អញ្ជើញលោក​ឱ្យ​ថត​ផ្សាយ​ពាយ​ណិ​ជ្ជ​កម្ម​ឱ្យ​នោះទេ ព្រោះ​កាលនោះ​គឺ​ចាប់ពី ១០ ទៅ ១៥ លាន​បាត (​ប្រហែល ២៨ ម៉ឺន ទៅ ៤២ ម៉ឺន​ដុល្លារ​)​។ តែ​ពេលនេះ អ្នកចាត់ការ​របស់លោក ជេ​ម បាន​ចេញមក​បកស្រាយ​ថា ប្រសិនជា​ការផ្សាយ​ពាយ​ណិ​ជ្ជ​កម្ម​នោះ​ជា​ផលិតផល​ម៉ាក​ល្បី​គឺ​តម្លៃ​ប្រហែល​ប៉ុន​ហ្នឹង តែបើ​មិនមែន​ទេនោះ គឺអាច​ចរចារ​គ្នា​បាន អាស្រ័យ​តាម​ម៉ាក​ផលិតផល​។​



៦​    ​អ្នកនាង គីម​ប៊ឺ​លី​
​ទីបំផុត​អ្នកនាង គីម​ប៊ឺ​លី អាន វូ​ល​តេ​ម៉ាស (Kimberly Ann Voltemas) ក៏បាន​ចូលក្នុង​តារា​ទាំង ១២ ដែលមាន​តម្លៃ​ខ្លួន​ខ្ពស់​របស់​ប្រទេស​ថៃ​ផងដែរ ដោយ​ការងារ​ចូលរួម​កម្មវិធី​សម្រាប់​ក្នុង​ទីក្រុង​គឺ ២០០.០០០ បាត (​ប្រហែល ៥.៦០០​ដុល្លារ​) តែបើ​តាម​ខេត្ត​គឺ ២៥០.០០០ បាត (​ប្រហែល ៨.៥០០ ដុល្លារ​) រី​ការងារ​ផ្សាយពាណិជ្ជកម្ម​គឺ ៤ ទៅ ៥ លាន​បាត (​ប្រហែល ១១ ម៉ឺន ទៅ ១៤ ម៉ឺន​ដុល្លារ​)​។ ប៉ុន្តែ​បើ​ត្រូវ​ថត​ផ្សាយពាណិជ្ជកម្ម​ជា​គូ​ជាមួយ​លោក ម៉ាក ដែលជា​គឺ​ស្នេហ៍​ប​ណ្តូ​រ​ចិត្ត​គឺ​ត្រូវ​ចាប់ពី ១០ ទៅ ១២ លាន​បាត (​ប្រហែល ២៨ ម៉ឺន ទៅ ៣៤ ម៉ឺន​ដុល្លារ​)​។​



៧​    ​លោក ម៉ាក ព្រី​ន ស៊ូផា​រ៉ា​ត​
​មិនថាតែ​អ្នកនាង គីម​ប៊ឺ​លី ទេ ដែល​បាន​ចូល​ជាតា​រា​តម្លៃ​ខ្លួន​ខ្ពស់ សូម្បីតែ​លោក ម៉ាក ព្រី​ន ស៊ូផា​រ៉ា​ត (Mark Prin Suparat) ក៏បាន​ចូល​ជាមួយគ្នា​ដែរ​។ មួយគូ​នេះ​គឺ​បាន​ទាក់ទាញ​ចំណាប់អារម្មណ៍​ពី​ទស្សនិកជន​យ៉ាងខ្លាំង ហើយ​ឱ្យតែ​សម្តែង​ជា​គូ​ជាមួយគ្នា​ពេលណា គឺ​មិត្ត​គាំទ្រ​តែងតែ​ទន្ទឹម​ចាំ​ទស្សនា និង តាមដាន​គ្រប់ពេល ហើយ​ម្យ៉ាង​ការសម្តែង​របស់​ពួកគេ គឺ​ពោរពេញ​ដោយ​ភាពស៊ីចង្វាក់ ជាពិសេស​រាល់​ឈុត​ផ្អែមល្ហែម​គឺ​មិន​ការ​ជំនួយ​ពី​កាមេរ៉ា​ឡើយ ព្រោះ​ពួកគេ​ជា​តារា​គូស្នេហ៍​ដែល​ចូលចិត្ត​បង្ហាញ​ភាព​ផ្អែមល្ហែម​ស្រាប់​ហើយ​។ ការងារ​ចូលរួម​កម្មវិធី​ក្នុង​ទីក្រុង​គឺ ២០០.០០០ បាត (​ប្រហែល ៥.៦០០​ដុល្លារ​) រីឯ​ការងារ​ថត​ផ្សាយពាណិជ្ជកម្ម​គឺ ៥ ទៅ ៦ លាន​បាត (​ប្រហែល ១៤ ម៉ឺន ទៅ ១៧ ម៉ឺន​ដុល្លារ​)​។​



៨​    ​លោក ប៊​យ ផា​កន​
​តួឯក​ប្រុស​ក្នុង​រឿង «​ស្រី​ឆ្នាស់​ម្ចាស់​ស្នេហ៍​»​    ​(Nang Rai Tee Ruk) ដែល​សម្តែង​ដោយ​លោក ប៊​យ ផា​កន (Boy Pakorn) គឺ​នៅ​អាច​រក្សា​តំណែង​ឱ្យ​ស្ថិតក្នុង​តារា​តម្លៃ​ខ្លួន​ខ្ពស់​ទាំង ១០​។ តម្លៃ​ខ្លួន​ចូលរួម​កម្មវិធី​ក្នុង​ទីក្រុង​គឺ ១៥០.០០០ បាត (​ប្រហែល ៤២០០ ដុល្លារ​) តែ​ប្រសិនជា​តាម​ខេត្ត​គឺ ២០០.០០០ បាត (​ប្រហែល ៥.៦០០​ដុល្លារ​) រី​ការផ្សាយពាណិជ្ជកម្ម​គឺ ៤ ទៅ ៥ លាន​បាត (​ប្រហែល ១១ ម៉ឺន ទៅ ១៤ ម៉ឺន​ដុល្លារ​)​។ ប្រសិនជា​ត្រូវ​អញ្ជើញ​ឱ្យ​ថត​ផ្សាយពាណិជ្ជកម្ម​រួមជាមួយ​ក្រុមគ្រួសារ​រប​ស់លោក​គឺ ១០ លាន​បាត (​ប្រហែល ២៨ ម៉ឺន​ដុល្លារ​)​។



៩​    ​អ្នកនាង ម៉ៃ ដាវី​កា​
​ភាពលេច​ធ្លោ​របស់​តួឯក​ស្រី​ក្នុង​ខ្សែភាពយន្ត​ខ្នាត​ធំ​របស់​រឿង រឿង «​ភី​ម៉ាក​» (Pee Mak Phra Khanong) ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​អ្នកនាង ម៉ៃ ដាវី​កា (Mai Davika) គឺ​បាន​ចូល​ជាតា​រា​តម្លៃ​ខ្លួន​ខ្ពស់​មួយរូប​ដែរ​។ ការងារ​ទាក់ទង​នឹង​កម្មវិធី​ក្នុង​ទីក្រុង​គឺ ២០០.០០០ បាត (​ប្រហែល ៥.៦០០​ដុល្លារ​) បើ​ទៅតាម​ខេត្ត​គឺ ២៥០.០០០ បាត (​ប្រហែល ៨.៥០០ ដុល្លារ​) រីឯ​ការងារ​ផ្សាយ​ពាយ​ណិ​ជ្ជ​កម្ម​គឺ ៤ ទៅ ៥ លាន​បាត (​ប្រហែល ១១ ម៉ឺន ទៅ ១៤ ម៉ឺន​ដុល្លារ​)​។ បច្ចុប្បន្ននេះ ផលិតផល​ម៉ាក​អន្តរជាតិ​គឺ​ចាប់អារម្មណ៍​នឹង​អ្នកនាង ម៉ៃ ដាវី​កា យ៉ាងខ្លាំង ធ្វើឱ្យ​ពេលនេះ​តម្លៃ​ខ្លួន​អ្នកនាង​គឺ​ឡើង​ខ្ពស់​ដោយ​មិន​នឹកស្មាន​ដល់​។​



១០​    ​អ្នកនាង ជេ​នី តៀន​ផូ​ស៊ូ​វាន​
​អ្នកនាង ជេ​នី តៀន​ផូ​ស៊ូ​វាន (Janie Tienphosuwan) ដែលជា​តារា​ស្រី​មាន​កំលោះ​អ្នកមាន​ទ្រព្យ​តាម​យកចិត្ត​មិន​លោះ​ថ្ងៃ គឺ​ពិបាក​នឹង​រក្សា​តម្លៃ​ខ្លួន​ឱ្យនៅ​ស្ថេ​រណាស់ តែ​ទោះជា​អ្នកនាង​ធ្លាក់​ពី​តម្លៃ​ខ្លួន​លេខ ៦ មក​លេខ ១០ ក៏​នៅតែ​ចាប់​ទុក​ថា​អ្នកនាង​មានតម្លៃ​ខ្ពស់​ដែរ​។ ការងារ​ទាក់ទង​នឹង​កម្មវិធី​ក្នុង​ទីក្រុង​គឺ ២០០.០០០ បាត (​ប្រហែល ៥.៦០០​ដុល្លារ​) រីឯ​ការងារ​ផ្សាយ​ពាយ​ណិ​ជ្ជ​កម្ម ៣ ទៅ ៤ លាន​បាត (​ប្រហែល ៨ ម៉ឺន ទៅ ១១ ម៉ឺន​ដុល្លារ​)​។



១១     ​អ្នកនាង មីន មីន ភី​ឆា​យ៉ា​
​អ្នកនាង មីន ភី​ឆា​យ៉ា (Min Peechaya) ត្រូវបាន​គេ​វិភាគ​ថា អ្នកនាង​នឹងមាន​ឱកាស ៩៩% អាច​បន្ត​តំណែង​ជាតា​រា​ឯក​ស្រី​ជើង​ខ្លាំង​នៅ​ប៉ុស្តិ៍​លេខ ៧ បន្ត​ពី​អ្នកនាង អាំ ផាត​ឆា​រ៉ា​ផា​។ ការងារ​ចូលរួម​កម្មវិធី​សម្រាប់​ក្នុង​ទីក្រុង​គឺ ២០០.០០០ បាត (​ប្រហែល ៥.៦០០​ដុល្លារ​) តែបើ​តាម​ខេត្ត​គឺ ២៥០.០០០ បាត (​ប្រហែល ៨.៥០០ ដុល្លារ​) រី​ការងារ​ផ្សាយពាណិជ្ជកម្ម​គឺ ៤ ទៅ ៥ លាន​បាត (​ប្រហែល ១១ ម៉ឺន ទៅ ១៤ ម៉ឺន​ដុល្លារ​)​។​



១២     ​អ្នកនាង ផេ​ន​ខេ​ក ខេ​ម៉ា​នី​ត​
​សម្រាប់​តម្លៃ​ខ្លួន​អ្នកនាង ផេ​ន​ខេ​ក ខេ​ម៉ា​នី​ត (Pancake Khemanit) វិញ ហាក់ដូចជា​មិនសូវ​ទទួលបាន​ការអញ្ជើញ​ថត​ផ្សាយ​ពាយ​ណិ​ជ្ជ​កម្ម និង ចូលរួម​កម្មវិធី​សោះឡើយ​។ ទោះជា​យ៉ាងនេះ​ក្តី ការងារ​ចូលរួម​កម្មវិធី​គឺ ១៥០.០០០ ទៅ ២០០.០០០ បាត (​ប្រហែល ៤.២០០ ទៅ ៥.៦០០​ដុល្លារ​) រីឯ​ការងារ​ផ្សាយពាណិជ្ជកម្ម​គឺ ៣ ទៅ ៤ លាន​បាត (​ប្រហែល ៨ ម៉ឺន ទៅ ១១ ម៉ឺន​ដុល្លារ​)​។ ប៉ុន្តែ​បើ​កម្មវិធី​នោះ​ជា​កម្មវិធី​សប្បុរសធម៌​វិញ គឺ​អ្នកនាង​ព្រម​ចូលរួម​ដោយ​មិន​គិត​តម្លៃ​ខ្លួន​ឡើយ​៕ ខេ​រី​
(​ប្រភព​៖ ហ្គោ​ស​ស៊ី​ប ស្តារ​)


Related