លោក ស៊ិន វុទ្ធី ដឹកនាំក្រុមការងារ ចុះពិនិត្យ ស្ថានភាពទឹក និងការងារ បង្កបង្កើន ផលស្រូវនៅ ក្នុងខេត្តតាកែវ

តាកែវៈ លោក ស៊ិន វុទ្ធី អគ្គនាយកកិច្ចការរដ្ឋបាល ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៥ បានដឹកនាំក្រុមការងារក្រសួង ចុះពិនិត្យស្ថានភាពទឹក និងការងារបង្កបង្កើន ផលស្រូវនៅក្នុងខេត្តតាកែវ ។

លោក ស៊ិន វុទ្ធី អគ្គនាយកកិច្ចការរដ្ឋបាល ក្រសួងធនធានទឹក និងឧតុនិយម បានប្រាប់ឱ្យដឹងថា គិតមកដល់ពេលនេះ ប្រជាកសិករនៅក្នុងខេត្តតាកែវ បានធ្វើការដាំដុះស្រូវរដូវវស្សាបានសរុបចំនួន ១៩៣.៨០០ ហិកតា ស្មើនឹង ១១៤ភាគរយ នៃផែនការ និងកំពុងបន្តដាំដុះស្រូវរដូវប្រាំងជាបណ្តើរៗ ដោយសម្រេចបាន ៣.៧៥០ ហិកតា ស្មើនឹងប្រមាណ ៥ភាគរយ នៃផ្ទៃដីដែលបានគ្រោងទុក ចំនួន ៧៥.០០០ ហិកតា ។

លោកបានបន្តថា ចំពោះស្ថានភាពទឹកសម្រាប់បម្រើ ដល់ការងារបង្កបង្កើន ផលស្រូវប្រាំង ក្នុងខេត្តតាកែវ គឺយើងនៅ មានបញ្ហាលើផ្ទៃដីប្រមាណ ៥០០ ហិកតា ស្ថិតក្នុងសង្កាត់រការក្រៅ ក្រុងដូនកែវ និងឃុំស្រងែ ស្រុកទ្រាំង ដែលមាន ប្រភពទឹកពីអាងទឹកដងខ្ញម ។

ឆ្លើយតបទៅនឹងបញ្ហានេះ លោករដ្ឋមន្ត្រី លឹម គានហោ បានបញ្ជាជាបន្ទាន់ ឱ្យក្រុមការងារនៃមន្ទីរធនធានទឹក និងឧតុនិយម ខេត្តតាកែវ ចុះអន្តរាគមន៍បូមយកទឹកពីទន្លេបាសាក់មកបំពេញអាងទឹកដងខ្ញមនេះ ។ បច្ចុប្បន្នក្រុមការងារមន្ទីរធនធានទឹក និងឧតុនិយមខេត្តតាកែវ បាន និងកំពុងប្រើប្រាស់ម៉ាស៊ីនបូមទឹកខ្នាតមធ្យម (កម្លាំង ៦៥សេះ) ចំនួន ០២ គ្រឿង និងកំពុងរៀបចំតំឡើងបន្ថែម ចំនួន ០៤ គ្រឿងទៀត ដើម្បីបូមបំពេញអាងទឹកនេះឱ្យបានទាន់ពេលវេលា ។

លោកអគ្គនាយកកិច្ចការរដ្ឋបាល បានបន្ថែមថា នៅពេលអាងទឹកដងខ្ញមមានទឹកពេញហើយនោះ ទឹកសម្រាប់ផ្គត់ផ្គង់ ទាំងស្រូវវស្សា និងស្រូវប្រាំង នៅក្នុងខេត្តតាកែវ ទាំងមូល គឺលែងមានបញ្ហាទៀតហើយ៕