ដល់​ម៉ោង​ទទួលភ្ញៀវ​បាត់​កូនក្រមុំ សង្ស័យ​រត់​ចោល​រោងការ

ខេត្ត​ព្រះ​សីហ​នុ ៖ ប្រភព​ព័ត៌មាន​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា ពិធី​មង្គលការ​មួយ​ត្រូវ​បាន​ផ្អាក​ដោយសារ​បាត់​កូនក្រមុំ​ដោយ​ពុំ​ដឹង​មូលហេតុ​ខណៈដល់​​ពេល​ទទួល​ភ្ញៀវ ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ល្ងាច​ថ្ងៃ​ទី​៣០ តុលា ២០១៥ នៅ​ភោជនីយដ្ឋានមួយ​កន្លែង​ស្ថិត​នៅ​ក្នុងសង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ។

ប្រភព​ព័ត៌មាន​ពី​អ្នក​ជិតខាង និង​អ្នក​ស្និ​ទ្ធិ​ជាមួយ​ម្ចាស់​ដើមការ​បាន​ឲ្យ​ដឹង​យ៉ាង​ខ្លី​ថា កាលពី​ព្រឹក​ពិធី​មង្គលការ​នេះ​នៅ​ដំណើរការ​ធម្មតា​ទេ ខណៈ​ដល់​ម៉ោង​ទទួលភ្ញៀវ​ពេល​ល្ងាច​ស្រាប់តែ​បាត់​កូនក្រមុំ​បាត់ សង្ស័យ​រត់​ចោល​រោងការ​ហើយ​មើលទៅ ។

«​កោះសន្តិភាព​»​សូម​អធ្យាស្រ័យ​ដល់​មិត្ត​អ្នក​អាន​ដែល​មិន​អាច​បង្ហាញ​ពី​អត្តសញ្ញាណ​កូន​ក​ម្លោះ​-​កូនក្រមុំ និង​អាណាព្យាបាល​ទាំង​សងខាង​បាន ដោយសារ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​បុគ្គល ។

បើ​មាន​ព័ត៌មាន​លម្អិត​អ្វី​បន្ថែម «​កោះសន្តិភាព​» នឹង​ផ្សាយ​ជូន​នៅ​ពេល​ក្រោយ​ក្រោយ​ទៀត