Q&A : គ្មាន​សិច អាចធ្វើ​ឲ្យ​ជីវិត​គូ​មាន​បញ្ហា​ដែរឬទេ ?

Sanofi

សំណួរ ៖ នាង​ខ្ញុំ​ធ្លាប់​ឮ​មិត្តភក្តិ​និយាយថា សិច​ជា​រឿង​សំខាន់​ចំពោះ​ជីវិត​គូ ព្រោះ​វា​ជួយ​បំពេញ អារម្មណ៍​របស់​មនុស្ស​ដែល​ស្រឡាញ់គ្នា ប៉ុន្តែ​នាង​ខ្ញុំ និង គូស្នេហ៍​មិនអាច​មាន​សិច​ដូច​គូស្នេហ៍​ទូទៅ​ឡើយ ព្រោះ​គូស្នេហ៍​របស់​នាង​ខ្ញុំ​មាន​ជំងឺ ។ បើ​គាត់​ចង់​បញ្ចេញ​កម្លាំង ឬ មាន​អារម្មណ៍​រំភើប​ខ្លាំង​អាការ​នឹង​កំរើប​រើ​ឡើង ដែល​អាចមាន​គ្រោះថ្នាក់​ដល់​ជីវិត​ទៀតផង ។

ពេលវេលា​ស្គាល់គ្នា ដើរ​ជាមួយគ្នា​ជិត ៣ ឆ្នាំ ពួកយើង​មិនដែល​មាន​សិច​ជាមួយគ្នា​សូម្បី​តែម្តង​ឡើយ តែ​យើង​នៅតែ​ស្រឡាញ់គ្នា​ដូចដើម ប៉ុន្តែ​ដោយសារ​រឿង​សិច ដែល​ធ្លាប់​ឮ​មក​ធ្វើឱ្យ​គាត់​មិន​ហ៊ាន​ចូល​ស្តី​នាង​ខ្ញុំ​រៀបការ ព្រោះ​ខ្លាច​ថា​ចុងក្រោយ​មិនអាច​ទៅរួច ទើប​នាង​ខ្ញុំ​ចង់​ជម្រាប​សួរថា រឿង​សិច​ធ្វើឱ្យ​ជីវិត​គូ​មាន​បញ្ហា​មែនឬ​អត់ ?

​ចម្លើយ ៖ ការពិតទៅ​រឿង​សិច​អាចជួយ​បំ​-​ពេញ​វត្ថុបំណង​នៃ​អារម្មណ៍​ឱ្យ​គូស្នេហ៍​បាន​មែន ប៉ុន្តែ​ជួនកាល​ក៏មាន​ករណី​លើកលែង​ខ្លះៗ ព្រោះ​ដូចដែល​អ្នក​បាន​រៀបរាប់​គូស្នេហ៍​របស់​អ្នក​មិន អាចមាន​សិច​បាន​ព្រោះ​មាន​ជំងឺ ។ បើ​អ្នក​យល់​ពី ចំណុច​នេះ និង សុខចិត្ត​ទទួលយកបាន​គឺ​វា​មិនមាន​បញ្ហា​អ្វី​ចំពោះ​ស្នេហា​របស់​អ្នក​ទាំងពីរ​ឡើយ សាកល្បង​បើក​ចិត្ត​ឱ្យ​ទូលាយ​ជជែក​គ្នា​ជាមួយ​គូស្នេហ៍​របស់​អ្នក​ដោយ​ត្រង់​ទៅ​ត្រង់​មក​ចំពោះ​ចំណុច​នេះ​ល្អ​ជាង ។

ចំណែកឯ​រឿង​ដែល​អ្នក​បានឮ​មិត្តភក្តិ​និយាយថា សិច​ចាំបាច់​សម្រាប់​គូស្នេហ៍​នោះ​វា​អាច ជា​ជ្រុង​មួយ​នៃ​អារម្មណ៍​ដែល​ច្រើន​តែមាន​តម្រូវការ​គ្នា​ទៅវិញទៅមក​យ៉ាង​ជ្រាលជ្រៅ ។ ទោះបី អ្នក​មិន​អាចមាន​សិច​ក៏​នៅមាន​ការសម្តែង​នូវ​ក្តី​ស្រឡាញ់​បែប​ផ្សេង​ជាច្រើន​ទៀត​ដែល​មក​ជំនួស ចំណុច​មួយ​នេះ​ឱ្យ​អ្នក​ទាំងពីរ​បានដែរ ៕



Related