មហាសេដ្ឋី​ចិន សរសើរ​ភាពមធ្យ័ត​របស់​ប្រធានាធិបតី​​ក្នុង​រឿង​​ប្រយុទ្ធ​ប្រឆាំង​​អំពើពុករលួយ

បុរស​កំពូល​អ្នកមាន​បំផុត​របស់​ប្រទេស​ចិន លោក​វ៉ាង ជានលីន កាលពី​ថ្ងៃ​ព្រហស្បតិ៍ទី ២៩​តុលា បាន​ទទួល​ស្គាល់​ថា បងថ្លៃ​ប្រុស​របស់​លោក​ប្រធានាធិបតី​ចិន ស៊ី ជីនពីង ធ្លាប់​មាន​ភាគហ៊ុន នៅក្នុង​ក្រុមហ៊ុន​របស់​លោក។ ប៉ុន្តែ មហាសេដ្ឋី​ចិន​បាន​រុញច្រាន​ចោល ពាក្យ​ចោទប្រកាន់​ដែល​ថា ខ្សែ​បណ្តាញ យ៉ាង​ជិតស្និទ្ធ​ជាមួយ ថ្នាក់ដឹកនាំ​ចិន បាន​ជួយ​ឲ្យ​ក្រុមហ៊ុន​ Dalian Wanda របស់លោក ​រីក​លូតលាស់ និង​ចំណេញ​បាន​ទ្រព្យសម្បត្តិ​ មហាសាល ដូចសព្វថ្ងៃ។