វៀតណាម​២​នាក់​ស្រវឹងស្រា​កាប់​វៀតណាម​៣​នាក់​រង​របួស

ខេត្តមណ្ឌលគិរី ៖ ប្រភព​ព័ត៌មាន​ជំហាន​ដំបូង​បាន​ឲ្យ​ដឹង​ថា ជនជាតិ​វៀតណាម​២​នាក់​ខណៈ​ផឹកស្រា​ស្រវឹង​បាន​យក​កាំបិត​ដេញ​កាប់​ជនជាតិ​វៀតណាម​៣​នាក់​ផ្សេង​ទៀត​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់ និង​ស្រាល​២​នាក់ ដែល​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៩ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ តុលា ២០១៥ នៅ​ភូមិ​ដើម​ស្រល់ សង្កាត់​មនោ​រម្យ ក្រុង​សែន​មនោ​រម្យ ខេត្តមណ្ឌលគិរី ។

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូននៅ​​ពេល​ក្រោយ និង​នៅ​លើ​កាសែត​កោះសន្តិភាព