ឃាត់ខ្លួន ជនសង្ស័យ ប្រុស-ស្រី ចំនួន៣នាក់ ករណី គ្រឿងញៀន ២ផ្សេងគ្នា

ក្រចេះ៖ កម្លាំងនគរបាល ស្រុកឆ្លូង បានធ្វើការឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ ពាក់ព័ន្ធករណីប្រេីប្រាស់ និងចែកចាយគ្រឿងញៀន កាលពីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៥ នៅចំណុចផ្ទះសំណាក់ បុរាណភូមិជ្រោយថ្មគ្រោម ឃុំឆ្លូង ស្រុកឆ្លួងខេត្តក្រចេះ។

លោកដួង សុធី អធិការស្រុកឆ្លួង បានឲ្យដឹងថា ជនសង្ស័យទាំងពីរនាក់ ទី១ឈ្មោះ អីុ អាត ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិឥស្លាម ទី២ ឈ្មោះ នុត វណ្ណា ភេទស្រី អាយុ៤៧ឆ្នាំ។ អ្នកទាំងពីរនាក់រស់នៅសង្កាត់ទួលសង្កែ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅពេលឃាត់ខ្លួនជនសង្ស័យ កម្លាំងនគរបាល បានដកហូតវត្ថុតាង ម្សៅពណ៍ស ចំនួន៣កញ្ចប់ ប្រាក់រៀលចំនួន ៣៧០០រៀល ប្រាក់ដុល្លា២២ដុល្លារ និងប្រាក់ក្លែងក្លាយ១២២ដុល្លារ។

ចំណែកនៅស្រុកស្នួលឯណោះវិញ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួន ជនសង្ស័យម្នាក់ដែរ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំនៅចំណុចមុខផ្សារស្នួល ស្រុកស្នួលខេត្តក្រចេះ។

នគរបាលស្រុកស្នួល បានឲ្យដឹងថាជនសង្ស័យ ឈ្មោះលី សុណា ហៅម៉ៅ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ អូរស្ពាន សង្កាត់អូរស្ពាន ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគីរី ដកហួតបានគ្រឿងញៀនបាន១កញ្ចប់ធំ។

ករណីទាំងពីរនេះត្រូវនគរបាលស្រុកស្នួល និងស្រុកឆ្លូងបញ្ជូនជនសង្ស័យ មកការិយាយ័ល ប្រឆាំងគ្រឿងញៀន នៅព្រឹកថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥នេះ ដេីម្បី ពិសោធន៍សាធាតុញៀន។

មន្ត្រីការិយាល័យប្រឆាំងគ្រឿងញៀនបានឲ្យដឹងថា ក្រោយពីធ្វេីការពិសោធន៍ បានរកឃេីញសារធាតុញៀន ៣ប្រភេទ១ ប្រភេទហេរ៉ូអុីន ២ប្រភេទមេតំហ្វេតតាមីន ៣ប្រភេទអិុចស្តាសីល ហេីយការិយាលយ័ប្រឆាំងគ្រឿងញៀន កសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំង៣នាក់ ទៅសាលាដំបូងនៅថ្ងៃស្អែកនេះ ហេីយពីបទជួញដូរ និងប្រេីប្រាស់សាធាតុញៀន ខុសច្បាប់៕

ឃាត់ខ្លួន ជនសង្ស័យ ប្រុស-ស្រី ចំនួន៣នាក់ ករណី គ្រឿងញៀន ២ផ្សេងគ្នា

ឃាត់ខ្លួន ជនសង្ស័យ ប្រុស-ស្រី ចំនួន៣នាក់ ករណី គ្រឿងញៀន ២ផ្សេងគ្នា

ឃាត់ខ្លួន ជនសង្ស័យ ប្រុស-ស្រី ចំនួន៣នាក់ ករណី គ្រឿងញៀន ២ផ្សេងគ្នា