ប្រទះឃើញសព ជនជាតិរុស្ស៊ីម្នាក់ ដេកស្លាប់ក្នុងផ្ទះជួល ដោយមិន ដឹងមូលហេតុ ក្នុងសង្កាត់ បឹងកក់២

ភ្នំពេញៈសព ជនជាតិរុស្ស៊ីម្នាក់ ត្រូវបានប្រជាពលរដ្ឋប្រទះឃើញ ដេកស្លាប់ក្នុងផ្ទះ នៅម្តុំ ក្រោយវត្តនាគវ័ន្ត កាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥ នៅចំណុចបន្ទប់ជួល ផ្ទះលេខ6.B ផ្លូវ ៦០៨ ក្រុមទី៨០ ភូមិ១៧ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។

តាមប្រភពពីមន្ត្រីសមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ បានមកជួលបន្ទប់ នេះដើម្បីស្នាក់នៅ ប្រមាណ១៥ថ្ងៃ ដើម្បីដើរកម្សាន្តនៅក្នុងប្រទេសកម្ពុជា ។

បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានរក្សាទុក នៅកន្លែងកើតហេតុ ដើម្បីរង់ចាំការ មន្ត្រីជំនាញពិនិត្យលើសាកសព៕

ប្រទះឃើញសព ជនជាតិរុស្ស៊ីម្នាក់ ដេកស្លាប់ក្នុងផ្ទះជួល ដោយមិន ដឹងមូលហេតុ ក្នុងសង្កាត់ បឹងកក់២

ប្រទះឃើញសព ជនជាតិរុស្ស៊ីម្នាក់ ដេកស្លាប់ក្នុងផ្ទះជួល ដោយមិន ដឹងមូលហេតុ ក្នុងសង្កាត់ បឹងកក់២