ខ្សែក្រវាត់គោជល់ឈានដល់វគ្គផ្ដាច់ព្រ័ត្រ

ភ្នំពេញ:    ​ភ្នំពេញ​:​ការប្រកួត​ប្រដាល់​ដណ្ដើម​ខ្សែក្រវាត់​ភេសជ្ជៈ​គោ​ជល់​លើស​ ង្វៀន CNC បាន​ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​នៅ​ថ្ងៃទី​៣១​តុលា​នេះ ។​

​     ​សុខ សុវណ្ណ​សមាគម​ប្រដាល់​ក្រសួងការពារជាតិ​ត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ ឡាវ Wanmichhok ដើម្បី​ប្រជែង​យក​តំណែង​លេខ ៣ ។​សម្រាប់​អ្នក​ប្រដាល់​ឡាវ​មិនមែន​ងាយស្រួល​ក្នុងការ​បង្ក្រាប​នោះទេ ។​សម្រាប់​តំណែង​លេខ ៣ នេះ​ទំនងជា​សុវណ្ណ​មិន​ស្រ​យល​ប្រជែង​ប៉ុន្មាន​ឡើយ ។​

​    ​យ៉េន ឌី​នា​ក្លឹប​អប្សរា​គុន​ខ្មែរ​ត្រូវ​ប្រជែង​យក​ថា​នៈ​ជា​ជើងឯក​ដែល​ត្រូវ​ គ្រង​ខ្សែក្រវាត់​នោះ​ទល់​អ្នក​ប្រដាល់​ឡាវ Chhnakchhai ។​

​    ​ពេញ​មួយ​ព្រឹត្តិការណ៍​នេះ​ឌី​ណា​មិនដែល​ជួប​បរាជ័យ​នោះទេ​ហើយ​ការប្រកួត​ ផ្ដាច់ព្រ័ត្រ​នេះ​ក៏​ទំនងជា​ឌី​ណា​បានទទួល​ជ័យជំនះ​ទៀតហើយ ។​គេ​ជឿថា​ខ្សែក្រវាត់​នេះ​យ៉េន ឌី​ណា​ងាយ​នឹង​ក្លាយជា​ម្ចាស់​ជាង​នរណាៗ​ទាំងអស់​។​