រឿង សោភ័ណ្ឌ និង មឿន សុខហ៊ុចស្វាគមន៍ជើងខ្លាំងថៃនៅ CTN

ភ្នំពេញ:     ​ភ្នំពេញ​:​អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា​រឿង សោ​ភ័​ណ្ឌ​របស់​ក្លឹប​ម្កុដ​រាជសីហ៍​ត្រូវបាន​ផ្គូរ​ផ្គង​ឲ្យ​ប្រកួត​ជាមួយ​ អ្នក​ប្រដាល់​ថៃ​ឆ្លាម​ដាំ​ស៊ីត ហ្វាំ​ង​ម៉ៃ ។​

​    ​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៧​គីឡូក្រាម ។​សោ​ភ័​ណ្ឌ​ជា​អ្នក​ប្រដាល់​ដែល​ល្អ​ឆ្វេង​ទាំង​ដៃ​ទាំង​ជើង​ទាំង​កេង​ហើយ​ ធ្ងន់​ទៀតផង ។ កែង និង កណ្ដាប់ដៃ​របស់គេ​តេង​តែ​ធ្វើ​ឲ្យ​គូប្រកួត​សន្លប់​តដៃ​លែង​រួច ។​

​     ​ចំពោះ​អ្នក​ប្រដាល់​ថៃ​ឆ្លាម​ដាំ​ស៊ីត ហ្វាំ​ង​ម៉ៃ​វិញ​គេ​មិនដឹងថា​មាន​សមត្ថភាព​ប៉ុណ្ណា​នោះទេ​តែបើ​តាម​ការ​អះ​ អាង​ពី​មន្ត្រី​ផ្គូរ​ផ្គង​នោះ​ថា​អ្នក​ប្រដាល់​រូបនេះ​មិន​អន់​នោះទេ ។ រវាង​អ្នក​ប្រដាល់​ទាំង ២ រូបនេះ​នរណា​ក៏មាន​ជំនឿ​ចិត្ត​លើ​រឿង សោ​ភ័​ណ្ឌ​ដែរ វ​។​

​    ​មឿ​ន សុខ​ហ៊ុ​ច​ក្លឹប​ពុទ្ធ​សេរី​វង្ស​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​នី​វ​វ៉ាំ​ង ​ច័ន្ទ ប៉ា​កន​ថន​សុរិន្ទ ។ អ្នក​ប្រដាល់​ទាំង ២រូបនេះ​ប្រកួត​គ្នា​ក្នុង​ប្រភេទ​ទម្ងន់​៦៩​គីឡូក្រាម ។​

​    ​សុខ​ហ៊ុ​ខ​ជា​អ្នក​ប្រដាល់​ដែល​ពូកែ​ប្រើ​ជើង ឯ កែង​វិញ​ទោះបី​គេ​វ៉ៃ​ចេញ​មិន​ច្បាស់​ក៏ពិតមែន​តែ​គេ​ក៏​ចូលចិត្ត​ ប្រើ​កែង​ដែរ ។ ប្រសិនបើ​គូប្រកួត​បិទ​ជើង​មិន​ឲ្យ​សុខ​ហ៊ុ​ច​ទាត់​បាន​នោះគេ​ប្រាកដជា​ មានការ​លំបាក​ហើយ ។​ចាំមើល​នរណា​ឈ្នះ ?